Connect with us

កីឡា

កីឡាករ​បាល់ទះ​៣​នាក់ លេច​ធ្លោ​ខ្លាំង ក្នុង​តេជោលីគ​សប្តាហ៍ទី​១

បានផុស

នៅ

កីឡាករ​វាយ​ផ្តាច់​ មឿន ម៉េងឡាយ របស់​ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ កីឡាករ​វាយ​ផ្តាច់ តាន ផាវីន របស់​ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ និង​កីឡាករ​ឥណ្ឌូណេស៊ី Luvi របស់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បានក្លាយ​ជា​តារា​ឆ្នើម​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត ក្នុង​សប្តាហ៍​ទី១ នៃ​​ពាន​រង្វាន់​តេជោលីគ រដូវ​កាល​ទី២ ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​ការ​ប្រកួត​៣​លើក ក្រុម​ក្រសួង​មហា​ផ្ទៃ និង​បញ្ជាការដ្ឋាន​អង្គរក្ស ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​បាន​ឈ្នះ​ទាំង​៣​ប្រកួត មាន​៩​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​ស្ថិត​នៅ​លេខ​១ ហើយ​បញ្ជាការដ្ឋាន​អង្គរក្ស​ស្ថិត​នៅ​លេខ​២ក្នុង​តារាង​ពិន្ទុ។

វិសាខា បាន​ឈ្នះ​២ និង​ចាញ់​១ រក​បាន​៦​ពិន្ទុ កំពុង​ស្ថិត​នៅ​លេខ​៣ ហើយ​កង​ពល​ធំ​អន្តរាគមន៍​លេខ៣ មាន​៥​ពិន្ទុ​​ ស្ថិត​នៅ​លេខ​៤ បន្ទាប់​ពី​ឈ្នះ​២ និង​ចាញ់១។ ក្រុម​ខេត្ត​ស្វាយរៀង មាន​៤​ពិន្ទុ​ពី​ការ​ឈ្នះ១ និង​ចាញ់​២ និង​ក្រុម​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ មាន​២​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​១ និង​ចាញ់​២។

កីឡាករ មឿន ម៉េងឡាយ

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ និង​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍សាត់ កំពុង​ស្ថិត​នៅ​តំបន់​កាត់​ចេញ បន្ទាប់​ពី​ចាញ់​ទាំង​៣​ប្រកួត។ ក្រុមខេត្ត​តាកែវ​មាន​១​ពិន្ទុ ឈរ​លេខ​៧ និង​​ក្រុម​ខេត្តពោធិ៍សាត់​នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​រាប់​។

កីឡាករ មឿន ម៉េងឡាវ, តាត ផាវីន និង​កីឡាករ​ឥណ្ឌូណេស៊ី Luvi បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ដោយ​បានក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​២​លើក​ដូច​គ្នា។ ពួក​គេ​ជា​កម្លាំង​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ​តាម​ការ​វាយ​ផ្តាច់​យក​ពិន្ទុ ជួយ​ការពារ និង​វាយ​សេវា​ដ៏​គ្រោះ​ថ្នាក់​​ដែល​បង្ក​ការ​លំបាក​ដល់​ដៃ​គូ​ប្រកួត។

កីឡាករ Luvi

ជា​មួយ​គ្នា​នេះ​ កីឡាករ​ គួន ម៉ុម របស់​វិសាខខា, ស៊ុយ ខន របស់​បញ្ជាការដ្ឋាន​អង្គរក្ស​, ធី ម៉េងហួង របស់​ក្រសូង​មហា​ផ្ទៃ​, ស ពិសី របស់​វិសាខា​, ចាន់ វាសនា របស់​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ និង អ៉ឹម ណាវីត របស់​ក្រុម​ខេត្ត​ស្វាយរៀង ក៏​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ដោយ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​១លើក​ដូច​គ្នា។

កីឡាករ តាត ផាវីន

ទោះ​ជា​យ៉ាង​ណា គិត​ត្រឹម​សប្តាហ៍​ទី​៣ ដែល​បាន​ឆ្លង​កាត់​៣​ប្រកួត មិន​ទាន់​មាន​កីឡាករ​ណា​ដែល​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ទាំង​៣​លើក​នោះ​ទេ។ ខាង​ក្រោម​ជា​កីឡាករ​​ល្អ​ប្រចាំ​ការ​ប្រកួត​នីមួយ​ៗ។

កីឡាករ​ល្អ​ថ្ងៃ​ទី​៣ (ទី​១២ ខែ​មករា ឆ្នាំ​២០២៥)

  • ចាន់ វាសនា ជា​កីឡាករ​ល្អ​​ប្រចាំ​ការ​ប្រកួត (នគរ​បាល​រាជ​ធានី​ភ្នំពេញ ឈ្នះ វិសាខា ៣-២)
  • មឿន ម៉េងឡាយ ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួត (ក្រសួង​មហា​ផ្ទៃ ឈ្នះ នគរ​បាល​ខេត្ត​តាកែវ ៣-០)
  • អ៊ឹម ណាវីត ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួត (នគរ​បាល​ខេត្ត​ស្វាយរៀង ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០)
  • Luvi ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-០)

កីឡាករ​ល្អថ្ងៃ​ទី២ (ទី​១១ ខែ​មករា ឆ្នាំ​២០២៥)

  • មឿង ម៉េងឡាយ កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (ក្រសួង​មហា​ផ្ទៃ ឈ្នះ ​នគរ​បាល​រាជ​ធានីភ្នំពេញ​ ៣-០) ​
  • Luvi ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (​បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ នគរ​បាល​ខេត្ត​ស្វាយរៀង ៣-០)
  • ស ពិសី ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួត (វិសាខា ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០)
  • តាន ផាវីន ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ឈ្នះ នគរ​បាល​ខេត្ត​តាកែវ ៣-២ )

កីឡាករ​ថ្ងៃ​ថ្ងៃ​ទី​១ (ទី​១០ ខែ​មករា ឆ្នាំ​២០២៥)

  • គួន ម៉ុម ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួត (វិសាខា ឈ្នះ នគរ​បាល​ខេត្ត​ស្វាយរៀង ៣-២)
  • ស៊ុយ ខន ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (​បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​តាកែវ ៣-០)
  • តាត ផាវីន ជា​កីឡាករប្រចាំ​ការ​ប្រកួត (កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ឈ្នះ នគរ​បាល​រាជ​ធានី​ភ្នំពេញ ៣-១)
  • ធី ម៉េងហួង ជា​កីឡាករប្រចាំ​ការ​ប្រកួត (ក្រសួង​មហា​ផ្ទៃ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម