Connect with us

កីឡា

Eersel ​នៅ​តែ​ការពារ​ខ្សែ​ក្រវាត់​ឃីកបុកសីង​ ​ONE Lightweight បាន​សម្រេច​លើក​ទី​៣​​​​​

បានផុស

នៅ

កីឡាករ​កូន​កាត់​​ហូឡង់-សូរីណាម​​ Regian “The Immortal” Eersel ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក​របស់​ខ្លួន​ ​ONE Lightweight Kickboxing World Champion ​​លើក​ទី​៣​បាន​សម្រេច​​ ​​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ខ្លាំង​​អ៊ីតាលី​ Mustapha “Dynamite” Haida ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​​នា​យប់​ថ្ងៃ​ទី​១៩ មីនា​នេះ​​​នៅ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY III ​ឯ​​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រាន់​តែ​ចាប់​ផ្ដើម​ស្នូរ​កណ្ដឹង​ភ្លាម ​ Eersel ​បង្ហាញ​ភាព​ក្លាហាន​ក្នុង​នាម​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ដោយ​ដើរ​ចូល​ និង​ស្ទាបស្ទង់​មួយ​ពីរ។ ​មុន​បញ្ចប់​ទឹក​ទី១​ គេ​អាច​ស៊ក​ចូល​ផ្ទៃ​មុខ​គូ​ប្រជែង​ស្រាល​ៗ​ដោយ​​កណ្ដាប់​ដៃ​ និង​អាច​អុក​ជង្គង់​ទៀត​ផង។
កាន់​តែ​ក្ដៅ​ស្លឹក​ត្រចៀក​ Haida ​មិន​រាថយ​ដើរ​ចូល​​​វិញ​នៅ​ដើម​ទឹក​ទី២ ​ប៉ុន្តែ ​ម្ចាស់​ខ្សែ​ក្រវាត់​សម្ដែង​​រិទ្ធិ​​ដោយ​អុក​ជង្គង់​ខ្ពស់​ៗ​ និង​ ​ប្រើ​កណ្ដាប់​ដៃ​ចូល​​មួយ​ចំនួន​បាន​ល្អ។ ​កណ្ដាប់​ដៃ​របស់ The Immortal” ធ្វើ​ឲ្យ Haida ​ផ្ងាក​ថយ​ក្រោយ​ញយ​ៗ ​ហើយ​ថែម​ទាំង​​ហក់​​​អុក​ជង្គង់​ដល់​ក្បាល​​ទៀត​ផង​ខណៈ​ដែល​ តារា​អ៊ីតាលី​បាន​ត្រឹម​រង​ទាំង​ដៃ និង​ជើង។


​​ទឹក​ទី​៣ ​អ្នក​ទាំង​ពីរ​ប្រយុទ្ធ​នៅ​កណ្ដាល​រេញ​។ ​Haida បាន​ព្យាយាម​វាយ​ដង​ខ្លួន​របស់​ “The Immortal” ប៉ុន្តែ​ ម្ចាស់​ខ្សែ​ក្រវាត់​នៅ​តែ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​នៅ​ទឹក​ដដែល​នេះ។ ​​នៅ​ដើម​ទឹក​ទី​៤​ ​ម្ចាស់​ជើង​ឯក​ចូល​ទាត់​ជើង​ក្រោម​កីឡាករ​គូ​ប្រជែង​លំដាប់​ទី២​​ដួល​​អុក​គូថ ​មុន​បន្ត​កណ្ដាប់​ដៃ​ និង​​ប្រើ​ជង្គង់​ខ្ពស់​​ៗ​គួរ​ឲ្យ​ជក់ចិត្ត។ ​​បន្ទាប់​មក​ទៀត​ ​Eersel បាន​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​ដង​ខ្លួន​ធ្វើ​ឲ្យ​ ​កីឡាករ​អ៊ីតាលី​សឺៗ​ម្ដងម្កាល​​ និង​មាន​ប្រៀប​លើ​គូ​ប្រជែង។ ​

នៅ​ទឹក​ចុង​ក្រោយ​ក៏​មិន​ខុស​គ្នា​ដែរ​ ​សម្រាប់​ Haida។ ​ ​សំណាង​មិន​ល្អ​សម្រាប់​​​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ ​ព្រោះ​​រង​​កណ្ដាប់​ដៃ​រហូត​ដល់​ ១៣ ​ដង​​ពី​សំណាក់​ Eersel ​ប៉ុន្តែ​មិន​សន្លប់។ ​កណ្ដាប់​ដៃ​ទាំង​នោះ​​មាន​វ៉ៃ​កាត់​ខាង​លើ​,​វ៉ៃ​ខាវ, ​វ៉ៃ​ថ្ពក់, ​​វៃ​ត្រង់, និង​វ៉ៃ​ដង​ខ្លួន​ជា​ដើម។ ​​បែប​ណា​ក្ដី​ Haida មិន​ធ្វើ​​ឲ្យ​កីឡាករ​លេខ​១​ងាយ​ស្រួល​ប៉ុន្មាន​ដែរ ពោល​តស៊ូ​រហូត​ដល់​ទី​បញ្ចប់។

​ទី​បំផុត Eersel ​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ ​​ONE Lightweight Kickboxing World Title​ បាន​សម្រេច​ ​និង​កើន​កំណត់​ត្រា​ឈ្នះ​​​រហូត​ដល់​ ៥៦ ដង​ និង​ចាញ់​ត្រឹម ៤ ដង​ប៉ុណ្ណោះ​ក្នុង​អាជីព។ ​

នេះ​ជា​ការ​​ឡើង​​ការពារ​ខ្សែ​ក្រវាត់​​លើក​ទី៣​បាន​សម្រេច​របស់​ខ្លួន​ ​ក្នុង​នោះ​​ ការពារ​បាន​ជោគជ័យ​​ពីរ​ដង​ទល់​នឹង​មិត្ត​រួម​ជាតិ​ហូឡង់​ Nieky Holzken ។ The Immortal” មិន​​ទាន់​ចាញ់​ទាល់​តែ​សោះ​តាំង​ពី​ខែ ​ឧសភា ឆ្នាំ ២០១៦​ មក៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម