កីឡា
គ្រូក្រុមខេត្តស្វាយរៀង សង្ឃឹមខ្ពស់ ក្នុងពានតេជោលីគ ចុងសប្តាហ៍នេះ
លោក សូ សែម គ្រូបង្វឹកក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមានក្តីសង្ឃឹមខ្ពស់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់តេជោលីគ ឆ្នាំ២០២៥ ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដល់ លោក សូ សែម គ្រូបង្វឹកក្រុមខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីជុំទី១ ក្រុមរបស់លោកធ្វើមិនសូវបានល្អទេ ដោយសារទើបនាំចូលកីឡាករបរទេស និងហ្វឹកហាត់ជាមួយគ្នារយៈពេលខ្លី ប៉ុន្តែក្រោយការហ្វឹកហាត់បានជាច្រើនថ្ងៃបានធ្វើឲ្យការប្រកួតក្នុងជុំទី២ទទួលបានលទ្ធផលល្អ។
លោកបានបន្តថា ៖«នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុទ្ធតែក្រុមខ្លាំង តែខ្ញុំប្តេជ្ញាធ្វើយ៉ាងណាឲ្យបានល្អ។ ក្រុមក្រសួងមហាផ្ទៃល្អម៉ាត់ផ្តាច់ និងវ៉ៃសេវា ហើយរនាំងក៏ល្អ។ ទាំង៣ចំណុចនេះធ្វើឲ្យក្រសួងមហាផ្ទៃខ្លាំង ជាពិសេសជាក្រុមលេងសហការគ្នាល្អ។ ក្រុមរបស់ខ្ញុំពេលប៉ះក្រសួងមហាផ្ទៃមិនសូវបានល្អទេ ដូចជាខ្វះចន្លោះច្រើន»។

«ខ្ញុំបានកែប្រែចំណុចខ្វះខាតហើយ។ បើជួបក្រសួងមហាផ្ទៃទៀត ខ្ញុំសង្ឃឹមច្រើន។ បើនិយាយពីក្រុមបញ្ជាការដ្ឋានអង្គរក្សជាមួយក្រុមខ្ញុំគឺមិនលើសខ្វះគ្នាប៉ុន្មានទេ អាច៥០/៥០។ បើជួបគ្នាម្តងទៀត ខ្ញុំសង្ឃឹម៧០%អាចយកឈ្នះ បញ្ជាការដ្ឋានអង្គរក្ស។ បើនិយាយពីសង្ឃឹមវិញ គឺខ្ញុំសង្ឃឹមច្រើនមែនទែនក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្ររហូតដល់៨០%»។
ក្រុមបាល់ទះខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងជុំទី២ ដែលត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៤ វិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង៤រសៀល ខណៈក្រុមខ្លាំងចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ ត្រូវប៉ះក្រុមខ្លាំងចំណាត់ថ្នាក់លេខ៣ បញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង៦ល្ងាច នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

លទ្ធផល៥ប្រកួតក្នុងជុំទី២កន្លងទៅ ក្រុមខេត្តស្វាយរៀង បានឈ្នះ៤ប្រកួត និងចាញ់១ប្រកួត។ បរាជ័យ១លើកគឺក្រោមថ្វីដៃរបស់ក្រុមក្រសួងមហាផ្ទៃ ខណៈដៃគូ វិសាខា បានចាញ់ ក្រុមខេត្តស្វាយរៀង ដល់ទៅ ០-៣។
ទោះបីជាយ៉ាងណា វិសាខា មិនមែនជាក្រុមងាយស្រួលនោះទេ។ បន្ទាប់ពីកីឡាករវាយផ្តាច់ គួន ម៉ុម ជាសះស្បើយពីរបួស ពួកគេបានយកឈ្នះក្រុមខ្លាំង ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០ ដើម្បីបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះជាក្រុមគ្រោះថ្នាក់មួយក្នុងចំណោម៤ក្រុមចុងក្រោយ។

លោក សូ សែម បានដឹកនាំក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីចុងឆ្នាំ២០២៤ ហើយពេលនេះលោកកំពុងដាក់គោលដៅឆ្ពោះទៅរកការឈ្នះជើងឯកលីគថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


