កីឡា
Janet Todd បង្ហាញការតាំងចិត្តឆ្ពោះទៅខ្សែក្រវាត់ទី២
កីឡាការិនីសញ្ជាតិអាមេរិក Janet “JT” Todd ដែលជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Atomweight Kickboxing World Champion កំពុងបង្ហាញការតាំងចិត្តយ៉ាងមោះមុតឆ្ពោះទៅរកខ្សែក្រវាត់មួយថៃ ONE Atomweight បន្ទាប់ពីឈ្នះកីឡាការិនីអូស្ត្រាលី Alma Juniku ក្នុងការប្រកួតមួយថៃនៅព្រឹត្តិការណ៍ ONE: FISTS OF FURY III កាលថ្ងៃសុក្រទី ១៩ មីនា កន្លងទៅនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
Todd បានបង្ហាញការតាំងចិត្តក្រោយទទួលជ័យជម្នះលើ Juniku ថា៖«ការពិត! ខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នាឲ្យច្បាស់ថា ខ្ញុំចង់បានខ្សែក្រវាត់មួយថៃ ONE Atomweight ដូចដែល Stamp ធ្លាប់ធ្វើបានពីរខ្សែកន្លងមក។ ខ្ញុំនឹងខំប្រឹងបន្តទៀត។ ខ្ញុំសង្ឃឹមឡើងជួបម្ចាស់ខ្សែក្រវាត់ និងធ្វើឲ្យការតាំងចិត្តក្លាយជាការពិត»។

យ៉ាងណាក្ដី “JT” មិនចង់ក្លាយជាកីឡាការិនីគ្រងខ្សែក្រវាត់រហូតដល់ ៣ ខ្សែឡើយ។ កីឡាការិនីអាមេរិកគូសបញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំគិតថា Stamp ចង់បានខ្សែក្រវាត់រហូតដល់ ៣ខ្សែ ។ វាមិនងាយស្រួលទេ។ ប៉ុន្តែ បើសិនគេបានពាក់ខ្សែក្រវាត់ទី៣ គឺពិតជាអស្ចារ្យណាស់»។
Todd សង្កត់ធ្ងន់បែបនេះ «ខ្ញុំបានព្យាយាមហាត់ជឺជិតស៊ូ កាលប៉ុន្មានខែមុន ប៉ុន្តែ មិនមែនជាគោលដៅដែលខ្ញុំចង់បានខ្សែក្រវាត់ក្នុងគុនចម្រុះទេ។ ខ្ញុំគិតថាបេះដូងរបស់ខ្ញុំមិនត្រូវការវា និង មិនបានហ្វឹកហាត់ឲ្យល្អនោះឡើយ»។
ម្ចាស់ខ្សែក្រវាត់ ONE Atomweight នៅតែបង្ហាញជំហរថា «ចិត្តរបស់ខ្ញុំ និងបេះដូងរបស់ខ្ញុំ គឺផ្ដោតតែលើ ឃីកបុកសីង និងមួយថៃតែប៉ុណ្ណោះ»។

JT កំពុងបោះជុំរុំហ្វឹកហាត់ដើម្បីរង់ចាំឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Atomweight Muay Thai World Champion ពី កីឡាការិនី Allycia Hellen Rodrigues នាពេលខាងមុខ។ កីឡាការិនីប្រេស៊ីល បានគ្រងខ្សែក្រវាត់ ONE Atomweight ក្រោយឈ្នះ Stamp Fairtex នៅព្រឹត្តិការណ៍ ONE: A NEW BREED នាខែ សីហា បន្ទាប់ពីកីឡាការិនីថៃរបូតខ្សែក្រវាត់ ONE Atomweight Kickboxing World Title ទៅកណ្ដាប់ដៃរបស់ JT កាលខែកុម្ភៈ ឆ្នាំ២០២០។
គួរដឹងថា ក្រោយទទួលជ័យជម្នះកាលចុងសប្ដាហ៍កន្លងទៅ Todd កើនកំណត់ត្រាឈ្នះរហូតដល់ ៣៧ ដង និងចាញ់ ១១ ដង (ឃីកបុកសីង និងមួយថៃ)៕
កម្ពុជាថ្មី

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


