កីឡា
ថ្ងៃនេះ សំបុត្រវគ្គផ្តាច់ព្រ័ត្រ AFC Challenge League មានលក់៣កន្លែងផ្សេងគ្នា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្ថែមកន្លែងលក់សំបុត្រដល់ទៅ៣កន្លែងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបើកលក់កាលពីថ្ងៃទី១តាម App របស់ក្លិប និងនៅរោងភាពយន្ត Legends Eden Garden នៅបឹងកក់។

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការដាក់សំបុត្រនៅនៅហាងលក់សម្ភារៈកីឡា Fan Sport ស្ថិតនៅផ្សារ Eden Garden (បឹងកក់) ចាប់ម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។
កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក៏មានការប្រកាសដាក់លក់សំបុត្រ នៅ សួន វឌ្ឍនៈ នៅថ្ងៃ២ ខែឧសភា នេះចាប់ពីម៉ោង ៩ព្រឹកតទៅ។
ចំណែករោងភាពយន្ត Legend Cinema សាខាផ្សារទំនើប Eden Garden (បឹងកក់) ដែលបានលក់កាលពីថ្ងៃទី១ ខែឧសភា ក៏បន្តដំណើរការលក់ទៀតនៅថ្ងៃទី២ ខែឧសភានេះចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច។

សូមបញ្ជាក់ថា ថ្ងៃបើកលក់កាលពីថ្ងៃទី១ ខែឧសភា សំបុត្រចំនួន២ម៉ឺនសន្លឹកត្រូវបានលក់អស់នៅលើ App របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហើយនៅ រោងភាពយន្ត Legend Cinema សាខាផ្សារទំនើប Eden Garden ក៏មានមនុស្សយ៉ាងច្រើនកុះករទៅទិញតាំងពីព្រឹករហូតដល់ល្ងាច។
ទោះបីជាយ៉ាងណា សំបុត្រសរុបជាង៥ម៉ឺនសន្លឹក ដូច្នេះនៅសល់ច្រើនទៀតដែលអ្នកគាំទ្រអាចរកទិញបាននៅកន្លែងទាំង៣ខាងលើ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រវាងក្លិប ព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាការប្រកួតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមិនធ្លាប់មាននៅក្នុងវិស័យបាល់ទាត់កម្ពុជា។
កម្ពុជាអាចនឹងបង្កើតកំណត់ត្រាអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតក្នុងរដូវកាលនេះ។ ភាពជោគជ័យរបស់ក្លិបព្រះខ័នរាជស្វាយរៀង គឺជាជោគជ័យរបស់បាល់ទាត់កម្ពុជាទាំងអស់គ្នា។ ការរួមចំណែករបស់អ្នកគាំទ្រពិតជាសំខាន់ណាស់។ អ្វីដែលកាន់តែពិសេស ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចារឈ្មោះជាប្រវត្តិសាស្ត្រ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់អាស៊ីលើកដំបូងនៅកម្ពុជា ហើយក្រុមតំណាងកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ លើកដំបូងលើទឹកដីរបស់ខ្លួន។ បើមិនទៅទស្សនាផ្ទាល់នៅពេលនេះ តើរង់ចាំពេលណាទៀត ពីព្រោះស្ទើរមួយជីវិតហើយទើបមានវគ្គផ្តាច់ព្រ័ត្រ៕




អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


