Connect with us

កីឡា

វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League ១១​លើក មាន​តែ​នៅ​កម្ពុជា​មាន​អ្នកទិញ​សំបុត្រច្រើន​បំផុត

បានផុស

នៅ

រហូត​ដល់​ពេល​ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី៣ AFC Challenge League បាន​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​១១​លើក​ហើយ​គិត​ទាំង​ឆ្នាំ​២០២៤-២៥ នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពាន​រង្វាន់​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ជាលើក​ដំបូង​នៅឆ្នាំ​២០០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​១១​លើក មាន​តែ​​នៅ​​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ក្នុង​រាជ​ធានី​ភ្នំពេញ រវាង ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង AK Arkadag នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​ជា​ការ​ប្រកួត​មាន​អ្នក​ទិញ​សំបុត្រ​ចូល​រួម​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត។ សំបុត្រ​ចំនួន​ ៥៣.០០០ សន្លឹក​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈ​ពេល​​មួយ​យ៉ាង​ខ្លី ហើយ​លក់​អស់​មុន​ថ្ងៃ​ប្រកួត​ច្រើន​ថ្ងៃ​ថែម​ទៀត។

ខាង​ក្រោម​ជា​ស្ថិតិ​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់ វគ្គ​ផ្តាច់​ព្រ័ត្រ តាម​ឆ្នាំ​នីមួយ​ៗ​

  1. ឆ្នាំ​ ២០០៥ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​​ប្រទេស នេប៉ាល់ មាន​អ្នក​មើល​ផ្ទាល់ ៨,០០០​នាក់
  2. ឆ្នាំ​ ២០០៦ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅប្រទេស ម៉ាឡេស៊ី មាន​អ្នក​មើល​ផ្ទាល់ ៥០០​នាក់
  3. ឆ្នាំ ២០០៧ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស ប៉ាគីស្ថាន មាន​អ្នក​មើល​ផ្ទាល់ ២,០០០​នាក់
  4. ឆ្នាំ ២០០៨ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស គីជីស្ថាន មាន​អ្នក​មើល​ផ្ទាល់ ១០,០០០​នាក់
  5. ឆ្នាំ ២០០៩ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស តាជីគីស្ថាន មាន​អ្នក​មើល​ផ្ទាល់ ១០,០០០​នាក់
  6. ឆ្នាំ ២០១០ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស មីយ៉ាន់ម៉ា មាន​អ្នក​មើល​ផ្ទាល់ ២៣,៧២០​នាក់
  7. ឆ្នាំ ២០១១ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ ឆាយនីសតៃប៉ិ មាន​អ្នក​មើល​ផ្ទាល់  ៣,២៣៨​នាក់
  8. ឆ្នាំ​ ២០១២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស តាជីគីស្ថាន មានអ្នក​មើល​ផ្ទាល់ ១៩,៣២៣​នាក់
  9. ឆ្នាំ ២០១៣ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស ម៉ាឡេស៊ី មាន​អ្នក​មើល​ផ្ទាល់ ៥៧៨​នាក់
  10. ឆ្នាំ ២០១៤ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស ស្រីលង្កា មាន​អ្នក​មើល​ផ្ទាល់ ២០០​នាក់
  11. ឆ្នាំ ២០២៥ វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សំបុត្រ​លក់​អស់​ ៥៣.០០០​សន្លឹក។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម