កីឡា
ផ្ទុះការសរសើរ ពេជ្រ សឹង្ហៈ មិនដាច់ពីមាត់ក្រោយ មហា ម៉ាត់ ផ្ដួលកីឡាករខ្មែរជាបន្តបន្ទាប់
បន្ទាប់ពីកីឡាករ មហា ម៉ាត់ ផ្ដួលអ្នកលេងគុនខ្មែរជាបន្តបន្ទាប់រួចមកមហាជននឹករលឹក និងសរសើរ ពេជ្រ សឹង្ហៈ ថាចាញ់ឈ្នះយ៉ាងណាក៏ដោយកំដរកូនសិស្សលោក សេន ប៊ុនថេន រូបនេះដល់បញ្ចប់ទឹកជានិច្ច។

សឹង្ហៈ ពេលប៉ះ មហា ម៉ាត់
កូនសិស្សលោក សេន ប៊ុនថេន គឺកីឡាករ មហា ម៉ាត់ កាន់តែល្បីខ្លាំងទៅៗហើយតាមរយៈការផ្ដួលដៃគូឲ្យសន្លប់ជាបន្តបន្ទាប់មកនេះ។ ថ្មីៗនេះរូបទើបផ្ដួលកីឡាករ នូវ វណ្ណី ឲ្យសន្លប់ក្នុងទឹកទី២ ដណ្ដើមយកពានរង្វាន់នៅសង្វៀនហង្សមាស។

សឹង្ហៈ ពេលប៉ះ មហា ម៉ាត់
មិនមែនមានតែ នូវ វណ្ណី នោះទេសូម្បី ឡៅ សៃណេត ក៏ធ្លាប់ចាញ់ដោយអាជ្ញាកណ្ដាបញ្ឈប់ដោយសារមានរបួសបែកធំផងដែរ។ មានអ្នកខ្លាំងផ្សេងៗមិនតិចអ្នកទេដែលចាញ់ក្រោមថ្វីដៃរបស់ មហា ម៉ាត់។ ដូច្នេះហើយមហាជនងាកទៅចាប់អារម្មណ៍ និងសរសើរ ពេជ្រ សឹង្ហៈ ឡើងវិញថាបើទោះជាចាញ់ពិន្ទុ មហា ម៉ាត់ ២ដងកន្លងទៅមែនតែស៊ូ និងវាយទៅវាយមកដោយមិនញញើតគ្នារហូតបញ្ចប់ការប្រកួតជាផ្លូវការ។

កីឡាករ មហា ម៉ាត់
មហាជនសរសើរថា សឹង្ហៈ សមត្ថភាពល្អ តស៊ូ និងអង់អាច ពិសេសនោះអាចឈរទឹកជាមួយកីឡាករអាហ្គានីស្ថានគឺ មហា ម៉ាត់ បាន និងបានវាយហ្គង់តូចទៀតផង។
បញ្ជាក់ដែរថា មហា ម៉ាត់ ជាជើងខ្លាំងប្រចាំទម្ងន់ស្រាល ៥១គីឡូក្រាម បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយលោក សេន ប៊ុនថេន។ កីឡាកររូបនេះកំពុងឡើងកូដខ្លាំងស្ទើររកដៃគូប្រកួតមិនចង់បានទៅហើយនាពេលបច្ចុប្បន្ននេះ។ រូបគេធ្លាប់ឈ្នះពិន្ទុ ពេជ្រ សឹង្ហៈ ចំនួន២លើកមកហើយនៅសង្វៀនថោន និងហង្សមាស៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


