Connect with us

កីឡា

កីឡាករ​ ផាន​ ផាន់ណាត​ បង្ហាញ​ការ​អន់​ចិត្ត​ក្រោយ​ចាប់​គូ​មិន​បាន​ប្រកួត​ដូច​គេ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប​ឆ័ត្រ​យោង​ ៩១១​ ផាន​ ផាន់ណា​ បង្ហាញ​ការ​អន់​ចិត្ត​តាម​បណ្ដាញ​សង្គម​ហ្វេបុក​របស់​ខ្លួន​ដោយ​សារ​តែ​ចាប់​គូ​មិន​បាន​ឡើង​ប្រកួត​រយៈពេល​ជាង​មួយ​ខែ​មកហើយ ​ស្រប​ពេល​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជួប​ការ​លំបាក​ដោយ​សារ​គ្មាន​ចំណូល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ផាន​ ផាន់ណា​ កាល​ពី​ថ្ងៃ​ទី២០​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​រូប​គេ​បាន​បង្ហោះ​សារ​នៅ​លើ​​គណនីហ្វេសបុក​របស់​ខ្លួន​ថា​ «តាំងពីបានពាន និងមកមួយខែជាងហើយគ្មានឈ្មោះប្រគួតទៀតសោះ ហាត់ដើម្បីចង់ឡើងប្រគួតតតែប្រគួតមួយប្រគួតបាត់មួយខែទៅពីរខែ ខ្ញុំពិតជាមានអារម្មណ៍ថាហត់ណាស់»។​ រូប​គេ​បង្ហាញ​ពី​ការ​អន់​ចិត្ត​ដោយ​គ្មាន​ឈ្មោះ​ប្រកួត​ ឬ​បាន​មួយ​ប្រកួត​ស្ងាត់​ចង់​ពីរ​ខែ​បែប​នេះ។​ កីឡាករ​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​បាន​ប្រកួត​ ប៉ុន្តែ​បែរ​ជា​មិន​សូវ​បាន​ប្រកួត​ដូច​នេះ​ហាក់ហត់​នឿយ​ក្នុង​ចិត្ត។​ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ក៏​ជួប​ការ​លំបាក​ដូច​គ្នា​ផង​ដែរ​ដោយ​សារ​តែ​មិន​សូវ​បាន​ឡើង​ប្រកួត។​

អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​បញ្ចេញ​មតិ​ខ្លះ​ដែរ​ថា​ ខំប្រឹង​តស៊ូ​តទៅ​ទៀត។​ ចំណែក​អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​រូប​គេ​​ផ្លាស់ប្ដូរ​ក្លឹប​ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​តែ​សមត្ថភាព​មួយ​មុខ​ក៏​ពិបាក​រក​ទីផ្សារ​ប្រកួត​នោះ​ដែរ។​ អ្នក​ផ្សេងៗ​ទៀត​អាណិត​ និង​ហួស​ចិត្ត​ចំពោះ​រឿង​អត់​សូវ​បាន​ប្រកួត​មួយ​នេះ។​

បញ្ជាក់​ដែរ​ថា​ ផាន​ ផាន់ណា​ ជា​កីឡាករ​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ដែល​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម។​ ការ​ប្រកួត​ចុងក្រោយ​របស់​គេ​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មីនា​ ឆ្នាំ​២០២៦​ ដោយ​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​១គ្រឿង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម