កីឡា
លីគកម្ពុជារដូវកាលថ្មី ចុះឈ្មោះកីឡាករបរទេសបាន ៦ នាក់ដោយមិនកំណត់ពីតំបន់ណា
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគបាល់ទាត់កម្ពុជា រដូវកាលថ្មី ២០២៥-២៦ បានអនុញ្ញាឲ្យគ្រប់ក្លិបអាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦ នាក់ ដោយមិនកំណត់ថាតើកីឡាករបរទេសទាំង ៦ នាក់់នោះមកពីតំបន់ណាទេ។

នៅក្នុងបទសម្ភាសក្រោយពិធីចាប់ឆ្នោតរដូវកាលថ្មី កាលពីរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ លោក Petter Koo នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) បានឲ្យដឹងថា គណៈកម្មការបច្ចេកទេសបានសម្រេចហើយគឺអាចចុះឈ្មោះកីឡាករបរទេសបាន ៦ នាក់ ដោយមិនកំណត់ថា ពួកគេមកពីប្រទេសណា តំបន់ណា ឬទ្វីបណាទេ ដូច្នេះមិនមានកូតាកីឡាករអាស៊ាន ឬអាស៊ីទេ។ ក្លិបអាចចុះកីឡាករមកពីណាក៏បានឲ្យតែគ្រប់ទាំង៦នាក់។

ការប្រកួតលីគកម្ពុជារដូវកាលថ្មី មាន១១ក្រុមចូលរួមប្រកួត ក្នុងគូបើកឆាកជាការជួបគ្នារវាង ក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ជាមួយ បឹងកេត នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ហើយថ្ងៃខែដដែលនេះ កងយោធពលខេមរភូមិន្ទ ទទួល វិសាខា។ នៅថ្ងៃអាទិត្យ ទី១០ ខែសីហា មាន៣គូទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


