កីឡា
ការដោះដូរ សារ ទី និង លឹម ពិសុទ្ធ បង្កការភ្ញាក់ផ្អើលជាថ្មី
អ្នកគាំទ្រមិនទាន់ស្ងប់ស្ងាត់ផងជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធ សៀង ចន្ធា, យូឌៃ អូកាវ៉ា និង សឿត បារាំង កាលពីប៉៉ុន្មានសប្តាហ៍មុន ប៉ុន្តែពេលផ្ទុះការចាប់អារម្មណ៍ជាថ្មីចំពោះការចាកចេញរបស់ខ្សែប្រយុទ្ធស្លាប សារ ទី និង លឹម ពិសុទ្ធ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ខ្សែប្រយុទ្ធស្លាប សារ ទី បានសម្រេចចាកចេញពីក្លិប វិសាខា បន្ទាប់ពីចំណាយពេលចំនួន ៤ ឆ្នាំ។ ប្រហែលជាពីររដូវកាលចុងក្រោយនេះ កីឡាករដើមកំណើតខេត្តកំពង់ឆ្នាំងមិនសូវមាននាទីលេងច្រើនទេ ដោយភាគច្រើនស្ថិតនៅកៅអីបម្រុង ប៉ុន្តែរូបគេតែងតែជាប់ជម្រើសជាតិកម្ពុជារហូត។ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ក្លិបភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីការនាំចូល សារ ទី ហើយរូបគេនឹងទទួលបានឱកាសលេងពានរង្វាន់អន្តរជាតិគឺ AFC Challenge League។
ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោន បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធស្លាប លឹម ពិសុទ្ធ ដែលជាយុវជនរបស់ខ្លួនតាំងពីឆ្នាំ ២០១២ និងបានឡើងមកក្រុមធំនៅឆ្នាំ ២០២០។ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា នេះដែរ ក្លិបបាល់ទាត់ វិសាខា ក៏បានប្រកាសពីការនាំចូល លឹម ពិសុទ្ធ ជាផ្លូវការ ហើយនេះជាក្លិបទី២សម្រាប់កីឡាករដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ។

នេះជាការដោះដូរគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលរវាងក្លិប បាល់ទាត់ភ្នំពេញក្រោន និង វិសាខា ហើយជាឱកាសដែលផ្តល់ឲ្យកីឡាករទាំងពីរកាន់តែមានទំនុកចិត្ត នាទីលេងច្រើន និងអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ កីឡាករទាំងពីរសុទ្ធតែបានជាប់ជម្រើសជាតិកម្ពុជាញឹកញាប់ដូចគ្នា។
ការដោះដូរកីឡាករទាំងពីរនេះបង្កើតការចាប់អារម្មណ៍លើកីឡាករ យូឌៃ អូកាវ៉ា និង សឿត បារាំង ទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង និង សៀង ចន្ធា ចេញពីបឹងកេត ទៅកាន់ ក្លិបព្រះខ័នរាជស្វាយរៀងដែរ ហើយកីឡាករចូលសញ្ជាតិខ្មែរ២នាក់ចេញទៅលេងនៅក្រៅប្រទេស។ ជាពិសេសក្លិបធំៗបានកំពុងនាំចូលកីឡាករបរទេសគួរឲ្យភ្ញាក់ផ្អើល។

រដូវកាលថ្មីជិតចាប់ផ្តើម ក្លិបនីមួយៗត្រៀមខ្លួនខុសប្លែកពីរដូវកាលមុនៗ ដូច្នេះអ្នកគាំទ្រនឹងទទួលបាននូវការប្រកួតប្រជែងកាន់តែល្អ កាន់តែអស្ចារ្យ និងកាន់តែប្រកួតប្រជែងខ្ពស់សម្រាប់លីគបាល់ទាត់កំពូលកម្ពុជា។ ទាំងនេះសញ្ញានៃភាពរីកចម្រើនវិស័យបាល់ទាត់កម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


