ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន សង្ឃឹមថា នឹងមានការសម្រេចដ៏អំណោយផល លើករណីព្យួរតំណែងកូនស្រី
នៅក្នុងកិច្ចពិភាក្សាពិសេស «បំបែកឧបសគ្គនយោបាយរបស់ប្រទេសថៃ» របស់ Nation Group កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញក្តីសង្ឃឹមថា នឹងមានការសម្រេចដ៏អំណោយផលមួយ ជុំវិញករណីកូនស្រីរបស់លោកគឺ ផែថងថាន ស៊ីណាវ៉ាត្រ ដែលកំពុងត្រូវព្យួរតំណែងនាយករដ្ឋមន្ត្រី។

យោងតាមលោក ថាក់ស៊ីន, ប្រព័ន្ធនយោបាយបច្ចុប្បន្នរបស់ប្រទេសថៃ គឺជាកត្តាជំរុញដ៏សំខាន់នាំឲ្យមានភាពចលាចល។ ច្បាប់ត្រូវបានសរសេរឡើងដើម្បីរារាំងរូបលោកបន្ទាប់ពីមានរដ្ឋប្រហារកាលពីពេលកន្លងមក។
លោកក៏កត់សម្គាល់ដែរថា ប្រព័ន្ធបច្ចុប្បន្នធ្វើឲ្យគណបក្សនីមួយៗ ពិបាកក្នុងការដឹកនាំតែឯងណាស់ បើគ្មានការបង្កើតរដ្ឋាភិបាលចម្រុះទេនោះ។
សូមជម្រាបជាថ្មី តុលាការធម្មនុញ្ញកាលពីរសៀលថ្ងៃអង្គារទី១ខែកក្កដា បានសម្រេចព្យួរតួនាទីរបស់នាយករដ្ឋមន្ត្រី ផែថងថាន ក្រោយបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្នុងការបោះឆ្នោតនោះ ចៅក្រមតុលាការធម្មនុញ្ញ៧រូបបានបោះឆ្នោតឲ្យផ្អាកតួនាទីនាយករដ្ឋមន្ត្រី ខណៈ២រូបទៀតបោះឆ្នោតប្រឆាំង។
ការសម្រេចរបស់ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញនាពេលនេះ ធ្វើឡើងតាមបណ្តឹងពីសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដោយចោទប្រកាន់លោកស្រី ផែថងថាន ជុំវីញការបំពានរដ្ឋធម្មនុញ្ញ។
តុលាការបានផ្តល់ពេលឲ្យលោកស្រី ១៥ថ្ងៃដើម្បីដាក់ព័ស្តុតាងការពារខ្លួន។ ដូច្នេះ លោកស្រីនឹងត្រូវដាក់ព័ស្តុតាងឲ្យបានត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥។

យ៉ាងណាមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយដែលតុលាការនឹងប្រកាសសាលក្រមចុងក្រោយនោះទេ។ ករណីបែបនេះអាចចំណាយពេលច្រើនសប្តាហ៍ឬច្រើនខែ អាស្រ័យលើភាពស្មុគស្មាញនៃព័ស្តុតាងនិងដំណើរការតុលាការ។
ដូច្នេះក្រោយថ្ងៃទី១៦ខែកក្កដា តុលាការនឹងបន្តពិចារណាលើព័ស្តុតាង ហើយបន្ទាប់មកនឹងកំណត់កាលបរិច្ឆេទសម្រាប់ការប្រកាសសាលក្រមចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


