Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

បានផុស

នៅ

ក្រោមការសម្របសម្រួលពីលោក ទា ប៊ុនឡេង និងក្រុមការងារ តំណាងក្រសួងអប់រំយុវជន និងកីឡា ពាក់ព័ន្ធការបែងចែកដីកាន់កាប់ រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ និងវិទ្យាល័យជាស៊ីម តាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីទាំងពីរនៅតែមិនព្រមឯកភាពគ្នានៅឡើយ ដោយតំណាងខាងមន្ទីរអប់រំ ទាមទារឱ្យមានការបែងចែកចំណែកដីជាពីរស្មើគ្នា ចំណែកភាគីតំណាងវិទ្យាល័យ ទាមទារឲ្យរក្សាតាមសភាពដើមឱ្យនៅដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រជុំរកដំណោះស្រាយពីបញ្ហាបែងចែកកាន់កាប់ដីរវាងមន្ទីរអប់រំខេត្ត និងវិទ្យាល័យជាស៊ីតាកែវនេះ​ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទា ប៊ុនឡេង និងក្រុមការងារ តំណាងក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោកស្រី សារី ផល្លី តំណាងមន្ទីរអប់រំ និងក្រុមការងារ និងលោក ទ្រី ឆាយ នាយកវិទ្យាល័យជាស៊ីមតាកែវ លោកគ្រូអ្នកគ្រូតំណាងវិទ្យាល័យជាស៊ីមទាំង១១៧នាក់ ក្រោយពីមានភាពចម្រូងចម្រាស់បែងចែកដី រវាងវិទ្យាល័យជាស៊ីមតាកែវ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដោយសារមិនមានការឯកភាពគ្នា និងមិនមានការបែងចែកប្លង់ឱ្យដាច់ស្រេច រវាងសាលាវិទ្យាល័យជាស៊ីមតាកែវ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត។

ក្នុងកិច្ចប្រជុំ តំណាងមន្ទីរអប់រំ បានសំអាងថា សព្វថ្ងៃនេះប្លង់របស់សាលារៀន និងប្លង់មន្ទីរអប់រំយុវជន និងកីឡា គឺតែមួយ មានទំហំ៦ហិកតា ហើយត្រូវបានមន្ទីរជាអ្នកកាន់កាប់ ព្រោះដាក់ឈ្មោះមន្ទីរ។ ចំណែកខាងសាលារៀន ក៏បានបង្ហាញប្លង់ដីរបស់សាលារៀន ដែលមានរូបស្លាប់មាន់រួចហើយដែរ។

លោក ទា ប៊ុនឡេង តំណាងក្រសួងអប់រំ បានលើកឡើងថា ពួកយើងទាំងអស់គ្នាគឺបម្រើឱ្យខាងវិស័យអប់រំទាំងអស់គ្នា ក្នុងនាមក្រសួង មន្ទីរ និងសាលារៀន គោលដៅសំខាន់គឺ អប់រំបណ្ដុះបណ្ដាល និងបម្រើឱ្យរដ្ឋតែមួយ ហើយដីមន្ទីរ និងដីសាលា គឺជាដីរដ្ឋតែមួយដូចគ្នា ដូចច្នេះ ក្នុងនាមលោកតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកមិនចង់ឃើញមានការចម្រូងចម្រាស់រឿងដីរដ្ឋ រវាងមន្ទីរ និងសាលារៀននោះទេ។

ទោះបីយ៉ាងណា តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទាមទារឱ្យមានការបែងចែកចំណែកដី ជាពីរស្មើរគ្នា ពោលគឺ មន្ទីរ៣ហិកតា និងខាងសាលារៀន៣ហិចតា គិតចាប់ពីខាងជើងអគារធនធាន ពីមុខអគារសម្ដេចជាស៊ីម តាំងពីរបងខាងលិច រហូតដល់របងខាងកើត។

ការលើកឡើងបែងចែកដីជាពីរស្មើគ្នារបស់តំណាងមន្ទីរអប់រំ ត្រូវបានគណ:គ្រប់គ្រងសាលា លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ មិនឯកភាពនោះទេ ព្រោះកាលពីឆ្នាំ២០១៧ សាលា និងសហគមន៍ បានប្រគល់ដី១ហិកតា តាមការស្នើសុំរបស់មន្ទីរអប់រំ ហើយមន្ទីរក៏បានធ្វើរបងរួចម្ដងហើយដែរ។ តាមការលើកឡើងពីគណ:គ្រប់គ្រងសាលា លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ វិទ្យាល័យជាស៊ីមតាកែវ បានកើតមុន ខណៈមន្ទីរទើបតែមកសាងសង់ក្រោយវិទ្យាល័យជាស៊ីមតាកែវ។

សរុបជាលទ្ធផលក្នុងអង្គប្រជុំ  គឺភាគីទាំងសងខាង នៅតែមិនយល់ព្រមនិងឯកភាពគ្នានៅឡើយទេ។ដោយខាងសាលារៀនមិនឯកភាពតាមការទាមទាររបស់មន្ទីរអប់រំនោះទេ គោលបំណងខាងសាលាគឺរក្សាតាមសភាពដើមឱ្យនៅដដែល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និង​អង្គការ​ជួយកម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពី ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

ទំនប់ទឹកស្ទឹងពោធិ៍សាត់ទី២ សម្រេចបាន៣០%ហើយ ខណៈពេលបញ្ចប់អាចនឹងទប់ទឹកបានប្រមាណ៨៦០លានម៉ែត្រគូប

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកម៉ាឡៃ ទទួលបានគម្រោងអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់​ខ្ពស់ ជំរុញ​សមាជិក​គ្មាន​លទ្ធភាព​បង់​ភាគ​ទាន​ជូន​ដំណឹង​មក ប.ស.ស. ជៀសវាង​កាត់​ចេញ​ពី​សមាជិក​

Sokha Hotels

ព័ត៌មានពេញនិយម