កីឡា
ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមយក្សម៉ាឡេស៊ី Johor និងក្រុមថៃ Bangkok United
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុមខ្លាំងសម្រាប់ការប្រកួតវគ្គចែកពូលពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៥-២០២៦។

តាមរយៈការចាប់ឆ្នោតកាលពីថ្ងៃ សុក្រ ទី ៤ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀង បានស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗប្រចាំតំបន់ អាស៊ាន ៥ ផ្សេងទៀតដូចជា Johor Darul Ta’Zim ដែលល្បីជាក្រុមខ្លាំងរបស់ម៉ាឡេស៊ី, ក្រុម Bangkok United របស់ថៃ, ក្រុម Nam Dinh FC របស់ វៀតណាម, ក្រុម Lion City Sailors FC របស់សិង្ហបុរី, និងក្រុម Playoff ២ (Ezra FC (ឡាវ) ឬ Shan United (មីយ៉ាន់ម៉ា)។
ចំណែកពូល A វិញ ក៏ប្រជុំសុទ្ធទៅដោយក្រុមខ្លាំងៗជាច្រើនដែរ ដូចជា Buriram United (ថៃ), BG Pathum (ថៃ), Selangor FC (ម៉ាឡេស៊ី), Cong An Ha Noi FC (វៀតណាម), Tampines Rovers FC (សិង្ហបុរី) និងក្រុម Playoff ១ (Kasuka FC ឬ Dynamic Herb Cebu FC។

ដោយឡែកកាលវិភាគប្រកួតវិញ គឺក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា នឹងត្រូវធ្វើការប្រកួតក្នុងដី ២ ប្រកួត និងក្រៅដី ៣ ប្រកួត។ ខាងក្រោមនេះជាកាលវិភាគលម្អិតនៃការប្រកួតប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គចែកពូលពាន Shopee Cup៖
- ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Playoff ២ (Ezra FC ឬ Shan United) នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥
- ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Nam Dinh FC នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥
- ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះការប្រកួតទល់ក្រុម Johor Darul Ta’Zim នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៥
- ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះការប្រកួតទល់ក្រុម Bangkok United នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦
- ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Lion City នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៦។

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


