កីឡា
ក្រុមបាល់ទះកម្ពុជា ប៉ះ វៀតណាម រសៀលថ្ងៃនេះ នៅហ្វីលីពីន
រសៀល ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកទល់នឹងក្រុមបាល់ទះជម្រើសជាតិ វៀតណាម នៅក្នុងការពាន SEA V League ២០២៥។
ការប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នាវេលាម៉ោង ១:៣០ នារីរសៀល គឺជាការប្រកួតដំបូងបង្អស់តែម្តង ដែលកម្ពុជាបានចូលរួមក្នុងពាន SEA V League នេះ។ ការប្រកួតបើកឆាកកាលពីម្សិលមិញ វៀតណាម បានចាញ់ ហ្វីលីពីន ដោយលទ្ធផល ០-៣ ហើយនេះជាការប្រកួតទី២ ពេលជួបកម្ពុជា ដែលជាការប្រកួតទី១។

នៅក្នុងប្រវត្តិពានរង្វាន់អាស៊ានមួយនេះ វៀតណាម ធ្លាប់បានចូលរួម ៣ លើកហើយ គិតតាំងពីឆ្នាំ ២០២៣ គឺពួកគេមិនដែលបានបាត់មុខពីការប្រកួតប្រជែងសូម្បីម្តងឡើយ។ សម្រាប់កម្ពុជា ជាលើកដំបូងដែលបានចូលរួមប្រកួតពាននេះក្នុងនាមជាក្រុមជើងឯក SEA V. League Challenge ឆ្នាំ២០២៤។
បើងាកមកមើលអំពីប្រវត្តិជួបគ្នាកន្លងមក ដោយរាប់តាំងពីឆ្នាំ ២០១១ មក កម្ពុជា និង វៀតណាម ធ្លាប់ជួបគ្នាបានចំនួន ៣ លើក នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមប៉ុណ្ណោះ។ ក្នុងនោះជាលទ្ធផលក្រុម វៀតណាម ឈ្នះ ២ លើក និងកម្ពុជា ឈ្នះ ១ លើក។

ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៣ លើករវាងក្រុមបាល់ទះ កម្ពុជា និងវៀតណាម៖
ស៊ីហ្គេមឆ្នាំ ២០១១៖
- កម្ពុជា ចាញ់ វៀតណាម ០-៣។
ស៊ីហ្គេមឆ្នាំ ២០១៥៖
- កម្ពុជា ចាញ់ វៀតណាម ០-៣។
ស៊ីហ្គេមឆ្នាំ ២០១៩៖
- កម្ពុជា ឈ្នះ វៀតណាម ៣-២។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ពាន SEA V League ២០២៥ បានបញ្ចប់ការប្រកួតចំនួន ២ គូហើយ ក្នុងនោះក្រុមជម្រើសជាតិ ថៃ បានឈ្នះ ឥណ្ឌូនេស៊ី ៣ សិតទល់នឹង ១ និងមួយគូទៀត ក្រុមជម្រើសជាតិ ហ្វីលីពីន បានយកឈ្នះ វៀតណាម ៣-០។
ដោយឡែកការប្រកួតនៅថ្ងៃទី ១០ ខែ កក្កដា នេះ ក្រៅពីជំនួបរវាង កម្ពុជា និង វៀតណាម វេលាម៉ោង ១:៣០ នាទីរសៀល គឺនៅមានមួយគូទៀត ដែលជាការជួបគ្នារវាងក្រុមជម្រើសជាតិ ថៃ និងហ្វីលីពីន វេលាម៉ោង ៦:០០ ល្ងាច៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


