សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោក ទុកពេល២ថ្ងៃឲ្យក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្តរើចេញពីផ្លូវសាធារណៈ
កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលើកចុងក្រោយដល់ក្រុមអ្នកតាំងលក់គ្រឿងបន្លាស់រថយន្តនៅលើដងផ្លូវសាធារណៈលេខ១៦២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងកក់ស្ទះចរាចរណ៍។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលដកហូតសម្ភារយកទៅរក្សាទុក និងមិនទទួលខុសត្រូវក្នុងការខូចខាតឡើយ។

ការចុះណែនាំនេះ លោក សុឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានណែនាំឲ្យកម្លាំងធ្វេីកំណត់ហេតុណែនាំដល់អាជីវករលក់គ្រឿងបន្លាស់រថយន្តទាំងនោះ ដែលកន្លងទៅក្រុមអាជីវករតាំងលក់របស់របរលើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍។

ក្រុមការងាររដ្ឋបាលខណ្ឌបានណែនាំ ដោយមិនអនុញ្ញាតអោយដាក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ឬចតយានយន្តគ្រប់ប្រភេទនៅលេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ជាដាច់ខាត។ ត្រូវរេីសម្ភារៈដែលដាក់លេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ចេញ ដោយទុករយៈពេលពីរថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារៈយកមករក្សាទុក និងមិនទទួលខុសត្រូវរាល់ការខូចខាតឡេីយ។

លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោកបានបញ្ជាក់បន្ថែមថា ការចុះអប់រំណែនាំដល់ក្រុមអាជីវករតាំងលក់គ្រឿងបន្លាស់រថយន្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១នេះ មិនមែនជាលើកទីមួយនោះទេ គឺបានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែក្រុមអាជីវករទាំងនោះហាក់មិនចូលរួមជាមួយអាជ្ញាធរឡើយ បង្កឲ្យមានការកកស្ទះនិងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់តាមដងផ្លូវសារធារណៈ៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


