Connect with us

កីឡា

សាលាបឋម​បាក់ទូក​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ហាប់គីដូ​ បង្កើត​ក្លឹប​ថ្មី​ផ្ដល់​ឱកាស​កុមារ​ហាត់​កីឡា​មាន​សុខភាព​ល្អ​

បានផុស

នៅ

សាលាបឋម​សិក្សា​បាក់ទូក​ បាន​ប្រកាស​បើក​ក្លឹប​ហាប់គីដូ​ថ្មី​មួយ​ក្នុង​បរិវេណ​សាលា​ផ្ទាល់​ក្រោយ​សហការ​ជា​មួយ​សហព័ន្ធខ្មែរកីឡាហាប់គីដូ​ ​ដើម្បី​ជំរុញ​កុមារ​ៗ​ឲ្យ​ហ្វឹកហាត់​កីឡា​ដើម្បី​មាន​សុខភាព​ល្អ​រឹងមាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ គឹមសួគ៌ (អាវស)

លោក​ សុខ​ គឹមសួគ៌​ នាយកសាលា​បឋម​សិក្សា​បាក់ទូក​ បាន​ឲ្យ​ដឹង​ថា​ កីឡា​ហាប់គីដូ​មួយ​នេះ​គឺ​ល្អ​ទាំង​បច្ចេកទេស​ហ្វឹកហាត់​ ភាព​រហ័សរហួន​ ស្មារតី​ និង​អាច​ការពារ​ខ្លួន​បាន​ទៀត​ផង។​ លោក​បាន​ជជែក​ពិភាក្សា​ជា​មួយ​ខាង​សហព័ន្ធ​យូរ​ដែរ​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​បើក​ក្លឹប​ថ្មី​នៅ​ទី​នេះ​ជា​ផ្លូវ​ការ​។​ ទើប​តែ​ថ្ងៃ​សៅរ៍​ ទី៥​ កក្កដា​ ២០២៥​ ក្លឹប​សាលាបឋម​បាក់ទូក​បាន​ចេញ​ជា​រូបរាង​ហើយ​ និង​ប្រកាស​ដល់​កុមារ​ ឬ​យុវជន​ចង់​ហ្វឹកហាត់​អាច​ចុះឈ្មោះ​បាន។​

ទិដ្ឋភាពសម្ដែង

នាយក​សាលា​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​សង្ឃឹម​ថា​ក្លឹប​ថ្មី​នេះ​នឹង​បាន​ជួយ​ឲ្យ​កុមារៗ​ដែល​រៀន​នៅ​ទី​នេះ​ហ្វឹកហាត់​មាន​សុខភាព​ល្អ​ រឹងមាំ​ និង​មាន​សមត្ថភាព​ដូច​ទៅ​ហ្នឹង​ក្រុម​ជម្រើសជាតិ​ដែល​មក​សម្ដែង​ក្នុង​ថ្ងៃ​បើក​ក្លឹប​នេះ។​ លោក​ជឿជាក់​ថា​នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ធនធាន​ប្រកប​ដោយ​សមត្ថភាព​ចេញ​ពី​សាលា​បឋម​បាក់ទូក​អាច​ប្រកួត​កម្រិត​អន្តរជាតិ​ ស្វែង​រក​មុខមាត់​ជូន​សាលា​ផង​ និង​ចូលរួម​រក​មេដាយ​ជូន​ប្រទេស​កម្ពុជា​ផង​ដែរ។​

ទិដ្ឋភាពសម្ដែង

បញ្ជាក់​ដែរ​ថា​ ក្លឹប​ហាប់គីដូ​សាលាបឋម​សិក្សា​បាក់ទូក​នេះ​ទីតាំងហ្វឹកហាត់​គឺ​នៅ​​ក្នុង​សាលា​នេះ​តែ​ម្ដង។​ ពិធី​បើក​សម្ពោធ​ក្លឹប​ថ្មី​នេះ​ក៏​មាន​ការ​សម្ដែង​មក​ពី​ក្រុម​របស់​សហព័ន្ធ​ផង​ដែរ​ដើម្បី​បង្ហាញ​ដល់​គ្រូៗ​ និង​សិស្សានុសិស្ស​ជា​ច្រើន​ដែល​បាន​ចូលរួម។​ កុមារៗ​ដែល​មក​ចូលរួម​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ទស្សនា​ក្បាច់​ស្នៀត​ប្លែកៗ​អំឡុង​ពេល​ពិធី​បើក​កាល​ពី​ថ្ងៃ​ទី៥​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នោះ៕​

សិស្សបឋមបាក់ទូក

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

សាលាបឋម​បាក់ទូក​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ហាប់គីដូ​ បង្កើត​ក្លឹប​ថ្មី​ផ្ដល់​ឱកាស​កុមារ​ហាត់​កីឡា​មាន​សុខភាព​ល្អ​

ជីវិតកម្សាន្ដ១៤ នាទីutes មុន

លើកទី១! កវីនិពន្ធ ងិន ម៉ានីយ៉ា សុំមហាជនជួយបន្តបោះឆ្នោតគាំទ្រកូនស្រីខ្លួន រហូតដល់វគ្គផ្ដាច់ព្រ័ត្រ

ព័ត៌មានជាតិ១៦ នាទីutes មុន

ពូជល្ពៅឃ្លោកកំពុងមានទីផ្សារខ្ពស់ តម្លៃសមរម្យ ប៉ុន្តែកសិករខ្លះមើលរំលងការដាំដុះ

កីឡា២១ នាទីutes មុន

ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួល​ក្រុម​យក្ស​ម៉ាឡេស៊ី Johor និងក្រុម​ថៃ Bangkok United

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

សន្ទស្សន៍​តម្លៃ​អ្នក​ផលិតនៅ​ចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល​ ២ ឆ្នាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

កីឡា២៤ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម