សន្តិសុខសង្គម
ភ្លៀងមួយមេធំ លិចក្រុងបាត់ដំបងស្ទើរទាំងស្រុង
បាត់ដំបង ៖ ចាប់តាំងពីម៉ោង ២រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តបាត់ដំបងបានទទួលរងនូវសម្ពាធទាប និងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានអូសបន្លាយពេលរាប់ម៉ោង ធ្វើឱ្យប្រព័ន្ធលូមានការកកស្ទះ ស្ទើរគ្រប់ទីកន្លែង។

ភ្លៀងមួយមេធំនេះ គឺបានអូសបន្លាយពេលតាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៦ល្ងាច ដែលបង្កឱ្យមានទឹកជន់ លិចស្ទើរគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបង នេះក៏ដោយសារបញ្ហាប្រព័ន្ធលូ ដែលហូរមិនទាន់ ស្របពេលបច្ចុប្បន្នមានការកាយធ្វើប្រព័ន្ធលូ ដែលសំបូរដោយជង្ហុក ទើបបង្កទៅជាបញ្ហាខូចខាតផ្លូវបន្ថែមទៀត។

ដោយឡែកការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏កាន់តែជួបផលលំបាក ព្រោះផ្លូវក៏ខូចខាតទៅពេញទាំងក្រុង ហើយត្រូវទឹកលិចបន្ថែមទៀត ដូច្នេះផ្លូវអាចខូចធ្ងន់ធ្ងរក្រោយពេលទឹកស្រក ដែលនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងដំណើរការកាយបង្គាប់ប្រព័ន្ធលូទឹកស្អុយ។

បើទោះបីជាថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺ ដល់សាធារណជននៅក្នុងខេត្តក៏ដូចជាក្រៅខេត្តឱ្យយល់អំពីការខិតខំប្រឹងប្រែង ក្នុងការស្ថាបនាប្រព័ន្ធលូនិងផ្លូវ ដែលមិនទាន់រួចរាល់ជាស្ថាពរ ក៏ដោយ ក៏ការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ គឺបានជួបប្រទះរាប់ឆ្នាំមកហើយ ព្រោះបើគេពិនិត្យមើលឃើញថា ផ្លូវក្នុងក្រុងដែលស្អាតពេលទាំងស្រុងហើយនោះ វាបែរជាត្រឡប់ថយក្រោយទៅរកទសវត្សរ៍ទី ៨០ ទៅវិញ ព្រោះដោយសារតែក្រៅពីផ្លូវលេខ ១ គឺខូចខាតស្ទើរទាំងអស់៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


