Connect with us

កីឡា

លេច​មុខ​អ្នក​គាំទ្រយ៉ាង​​សកម្ម​នៅ​ឯ​វៀតណាម លោក​ ណុប​ វ៉ាន់ថេត​ ឲ្យ​តែ​ខ្មែរ​មក​ប្រកួត​ឆ្លៀត​ជា​និច្ច​

បានផុស

នៅ

លេច​មុខ​អ្នកគាំទ្រ​ក្រុម​កីឡា​កម្ពុជា​យ៉ាង​សកម្ម​នៅ​ឯ​ប្រទេស​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ​ពិសេសការ​ប្រកួត​របស់​​ក្រុម​បាល់ទះ​វិសាខា​ក្នុង​ពាន​​រង្វាន់​ International Police Cup ដែល​ទើប​បញ្ចប់​​ ខណៈ​អ្នក​គាំទ្រ​ម្នាក់​នោះ​គឺ​ជា​លោក​ ណុប​ វ៉ាន់ថេត​ ដែល​បាន​ទៅ​សិក្សា​វគ្គ​ជំនាញ​នៅ​ទីនោះ​រយៈពេល​ ៣ខែ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​គាំទ្រ

អ្នក​គាំទ្រ​ដែល​ទូរទស្សន៍​វៀតណាម​បាន​ចាប់​យក​រូប​ភាព​ជា​ច្រើន​ដង​នៅ​ពេល​ក្រុម​បាល់ទះ​វិសា​ខា​ប្រកួត​ពាន​រង្វាន់​ International Police Cup នោះ​គឺ​ជាក្រុម​​លោក​ ណុប​ វ៉ាន់ថេត​ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ចៅក្រម​ អាជ្ញាកណ្ដាល​ នៃ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​-​សហព័ន្ធ​ប្រដាល់​សកល។​

ទិដ្ឋភាព​គាំទ្រ​បាល់ទះ

លោក​ ណុប​ វ៉ាន់ថេត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​លោក​កំពុង​នៅ​ឯ​ប្រទេស​វៀតណា​នៅ​ឡើយ​ទេ។​ លោក​ទៅ​វៀតណាម​នោះ​គឺ​រយៈពេល​ ៣ខែ​ចាប់​ពី​ខែ​កក្កដា​មក​ម្ល៉េះក្នុង​នាម​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ ខេត្ត​កណ្ដាល​ ដែល​ត្រូវ​សិក្សា​ជំនាញពិសេស​នៅ​ទី​នោះ។​ ចៃដន្យ​អំឡុង​ពេល​សិក្សា​កន្លង​ទៅ​នេះ​គឺ​មាន​ក្រុម​កីឡា​កម្ពុជា​ទៅ​ប្រកួត​នៅ​ទីក្រុម​ហូជីមិញ​ផង​នោះ​ដូច​ជា​ក្រុម​ប្រដាល់​គុន​ខ្មែរ​មាន​ គោរមៈ​ ច័ន្ទរាជ្យ​ រិន​ សារ័ត្ន​ ឡុង​ ឡា​ ក៏​រូប​លោក​​ទៅ​គាំទ្រ​ផ្ទាល់​ដល់​សង្វៀន​​ដែរ។​

លោក​ ណុប​ វ៉ាន់ថេត​

លោក​ ណុប​ វ៉ាន់ថេត​ និង​មិត្តភ័ក្ត

ចំណែក​ការ​ប្រកួត​បាល់​ទះ​ពានរ​ង្វាន់​ប៉ូលិស​វៀតណាម​ដែល​មាន​វិសាខា​តំណាង​ឲ្យ​កម្ពុជា​នោះ​ក៏​លោក​ រួម​ទាំង​សិក្ខាកាម​កម្ពុជា​ជិត​ ១០០នាក់​បាន​ទៅ​ទស្សនា​ និង​លើក​ទឹកចិត្ត​ដល់​កន្លែង​ប្រកួត​ផង​ដែរ។​

លោក​ ណុប​ វ៉ាន់ថេត​ បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ត្រូវ​ជិះ​ឡាន​មក​ឆ្ងាយ​ និង​ចំណាយ​ថវិកា​មួយ​ចំនួន​ក្ដី​ក៏​មិន​ខ្ចិល​ ឬ​ស្ដាយ​ថវិកា​នោះ​ដែរ​គឺ​ចង់​មក​លើក​ទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​ឲ្យ​ប្រកួត​កាន់​តែ​ល្អ​ និង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ជាង​មុន​ទៅ​ទៀត។​ ក្រុម​កីឡាករ​កម្ពុជា​មាន​ចិត្ត​រីករាយ​នៅ​ពេល​ដែល​ឃើញ​មាន​ខ្មែរ​ទៅ​គាំទ្រ​ដល់​កន្លែង​ប្រកួត​បែប​នេះ​ជាហេតុ​ធ្វើ​ឲ្យ​លោក​ក៏​មាន​ចិត្ត​សប្បាយ​រីករាយ​ដូច​គ្នា​ដែរ។​

លោក​ ណុប​ វ៉ាន់ថេត​ ពេល​សិក្សា​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ International Police Cup​ ដែល​មាន​ក្រុម​វិសាខា​បាន​ចូលរួម​ប្រកួត​នៅ​ឯ​ទីក្រុងហូជីមិញ វៀតណាម​ កន្លង​ទៅ​នេះ​គឺ​ឃើញ​មាន​ក្រុម​អ្នក​គាំទ្រ​របស់​កម្ពុជាជា​​ច្រើន​ទៅ​ទស្សនា​ផ្ទាល់​ និង​បាន​រាំ​លើក​ទង់ជាតិ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​សកម្ម។​ កាំមេរ៉ា​ថត​អំឡុង​ពេល​ប្រកួត​នោះ​ក៏​បាន​ចាប់​មុខ​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​លើក​ពិសេស​នៅ​ពេល​បាល់​កម្ពុជា​ស៊ី​ម្ដងៗ៕​

ការ​ប្រកួត​ MMA​ នៅ​វៀតណាម​

ការ​ប្រកួត​បាល់ទះនៅវៀតណាម​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម