កីឡា
លោក Jose ចំណេញលុយជាង ១០០ លានដុល្លារ ក្រោយត្រូវក្លិបបញ្ចប់កុងត្រា ៧ លើក
គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទទួលបានលុយសំណងរហូតដល់ជាង ១០០លានដុល្លារអាមេរិក បន្ទាប់ពីលោកត្រូវបានក្លិបបណ្តេញចេញពីតំណែងចំនួន ៧ លើក។

លោក Jose Mourinho ត្រូវបានគេចាត់ទុក ជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ក្នុងពិភពលោក ប៉ុន្តែនៅក្នុងអាជីពរបស់លោកមានប្រវត្តិត្រូវបានក្លិបបញ្ចប់កុងត្រាមុនថ្ងៃកំណត់ច្រើនលើកផងដែរ ពោលរហូតដល់ទៅ ៧ លើកឯណោះ។
លោក Jose Mourinho ធ្លាប់ដឹកនាំក្លិបសរុបចំនួន ១១ ក្លិប ក្នុងនោះមានក្លិប ៥ ដែលលោកបានដឹកនាំរហូតដល់បញ្ចប់កិច្ចសន្យា។ ចំណែកក្លិប ៦ ទៀត សុទ្ធតែបានបញ្ចប់តំណែងលោកមុនពេលកំណត់ ខណៈក្លិប Fernebahce នៃលីគកំពូលតួកគី គឺជាក្លិបចុងក្រោយគេបង្អស់ ដែលទើបបញ្ចប់តំណែងលោកនាពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ពីសារព័ត៌មាន The Sun បានបង្ហាញថា លោក Jose Mourinho បានទទួលលុយសំណងរហូតដល់ទៅ ១៣៤ លានដុល្លារអាមេរិក បន្ទាប់ពីត្រូវបានក្លិប ៦ បណ្តេញលោកចេញពីតំណែងសរុបចំនួន ៧ លើក។

ខាងក្រោមនេះ ជាទិន្នន័យសំណងរបស់ក្លិបនីមួយៗ ក្រោយពេលបណ្តេញលោក Jose Mourinho ចេញពីតំណែង៖
- ឆ្នាំ ២០០៧ ក្លិប Chelsea បានផ្តល់សំណងចំនួន ២៤.៣៤ លានដុល្លារអាមេរិក
- ឆ្នាំ ២០១៣ ក្លិប Real Madrid បានផ្តល់សំណងចំនួន ២២.៩៩ លានដុល្លារអាមេរិក
- ឆ្នាំ ២០១៥ ក្លិប Chelsea បានផ្តល់សំណងចំនួន ១៦.៩០ លានដុល្លារអាមេរិក
- ឆ្នាំ ២០១៨ ក្លិប Manchester United បានផ្តល់សំណងចំនួន ២៦.៥១ លានដុល្លារអាមេរិក
- ឆ្នាំ ២០២១ ក្លិប Tottenham Hotspur បានផ្តល់សំណងចំនួន ២១.៦៤ លានដុល្លារអាមេរិក
- ឆ្នាំ ២០២៤ ក្លិប AS Roma បានផ្តល់សំណងចំនួន ៤.០៥ លានដុល្លារអាមេរិក
- ឆ្នាំ ២០២៥ ក្លិប Fernebahce បានផ្តល់សំណងចំនួន ១៧.៥៨ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Sun
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


