កីឡា
លោក ស្រប ស្រឿយ បច្ចុប្បន្នមានក្លឹបបង្ហាត់គុនខ្មែរ ៤ក្លឹបទាំងនៅ អាមេរិក-កម្ពុជា
លោក ស្រប ស្រឿយ ស្ថាបនិកគុនខ្មែរមួយរូបថាបច្ចុប្បន្ននេះលោកមានក្លឹបបង្ហាត់ផ្សព្វផ្សាយគុនខ្មែរហូត ៤ក្លឹបឯណោះទាំងនៅ សហរដ្ឋអាមេរិក និងនៅកម្ពុជា។

លោក ស្រប ស្រឿយ
លោក ស្រប ស្រឿយ បានឲ្យដឹងថា លោកក៏ជាអ្នកចូលរួមផ្សព្វផ្សាយគុនខ្មែរនៅសហរដ្ឋអាមេរិកបានប្រហែលជិត ២០ឆ្នាំមកហើយដែរ ពោលចាប់ផ្ដើមដំបូងអំឡុងឆ្នាំ១៩៩៦ រហូតមកដល់ពេលនេះ។

លោក ស្រប ស្រឿយ
នៅឯសហរដ្ឋអាមេរិកគឺលោកបានបង្កើតក្លឹបបង្ហាត់ប្រដាល់គុនខ្មែរនេះចំនួន ៣ និងនៅស្រុកខ្មែរនេះមាន ១ក្លឹបទៀតដែលលោក ស៊ន អេលីត កំពុងតែមើលការខុសត្រូវនៅពេលនេះ។ បើសរុបសិស្សនាពេលបច្ចុប្បន្ននេះមានប្រហែលជាង ១០០នាក់ផងដែរ។

លោក ស្រប ស្រឿយ
សិស្សៗនៅឯសហរដ្ឋអាមេរិកមានចិត្តសប្បាយរីករាយដែលបានហាត់គុនខ្មែរ និងតែងតែសួរនាំពីប្រទេសខ្មែរដើមកំណើតក្បាច់គុនខ្មែរជានិច្ច។ អ្នកទាំងនោះមានខ្លះក៏បានមកដល់កម្ពុជាហើយ និងខ្លះទៀតរង់ចាំមានឱកាសនឹងមកលេងរួមទាំងទស្សនាប្រាសាទអង្គរវត្តរបស់ខ្មែរផងដែរនៅថ្ងៃណាមួយ។

លោក ស្រប ស្រឿយ
បញ្ជាក់ដែរថា លោក ស្រប ស្រឿយ មានភរិយា និងកូនចំនួន ៣នាក់។ លោកជាអ្នកដើមកំណើតពីខេត្តសៀមរាប និងជាប្រពលរដ្ឋខ្មែរដែលបានទៅរស់នៅឯសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨១ រហូតដល់បច្ចុប្បន្ននេះ៕


លោក ស៊ន អេលីត និងលោក ស្រប ស្រឿយ រួមទាំងសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


