កីឡា
ក្រុមអាស៊ីទាំង ៦ មានតែ ១ ក្រុមគត់ នឹងឡើងវគ្គ ១៦ ក្រុម ជើងឯកបាល់ទះពិភពលោក
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នៅសល់ត្រឹមតែ ១ ប្រកួតទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គ ១៦ ក្រុម ខណៈក្រុមមកពីតំបន់ អាស៊ី វិញ មានតែ ១ ក្រុមប៉ុណ្ណោះ ដែលមានឱកាសនឹងឡើងទៅវគ្គបន្ត។

ក្រុមបាល់ទះក្នុងទ្វីប អាស៊ី ដែលទទួលបានកៅអីចូលលេងពានរង្វាន់បាល់ទះពិភពលោក គឺមានសរុបចំនួន ៦ ក្រុម។ គិតត្រឹមពេលនេះ មានតែក្រុមបាល់ទះជម្រើសជាតិ អ៉ីរ៉ង់ និង ហ្វីលីពីន ប៉ុណ្ណោះ ដែលអាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែនឹងមាន ១ ក្រុមត្រូវធ្លាក់ចេញ ដោយសារពួកគេស្ថិតក្នុងពូល A ជាមួយគ្នា។ ការប្រកួតចុងក្រោយ ពួកគេត្រូវជួបគ្នា ដូច្នេះបើក្រុមណាឈ្នះនឹងត្រូវឡើងទៅវគ្គបន្ត ហើយបើក្រុមណាចាញ់គឺធ្លាក់វិញ។

ចំណែកក្រុម អាស៊ី ផ្សេងៗទៀត រួមមាន កាតា (ស្ថិតនៅពូល B), កូរ៉េខាងត្បូង (ស្ថិតនៅពូល C), ជប៉ុន (ស្ថិតនៅពូល G) និង ចិន (ស្ថិតនៅពូល H) សុទ្ធតែបានធ្លាក់ចេញពីពានរង្វាន់ជើងឯកបាល់ទះជើងឯកពិភពលោកហើយ ទោះនៅសល់ ១ ប្រកួតទៀតក៏ដោយ។
តាមរយៈលទ្ធផលប្រកួត ២ ប្រកួតក្នុងពូលកន្លងមក កាតា ឆ្លងកាត់ ២ ប្រកួតចាញ់ទាំង ២ ប្រកួត ស្ថិតនៅលេខ ៣ ក្នុងពូល B។ កូរ៉េខាងត្បូង ឆ្លងកាត់ ២ ប្រកួត ចាញ់ទាំង ២ ប្រកួត ស្ថិតនៅលេខ ៤ ក្នុងពូល C។ ជប៉ុន ឆ្លងកាត់ ២ ប្រកួត ចាញ់ទាំង ២ ប្រកួត ស្ថិតនៅលេខ ៤ ក្នុងពូល G។ រីឯ ចិន ឆ្លងកាត់ ២ ប្រកួត ចាញ់ទាំង ២ ប្រកួត ស្ថិតនៅលេខ ៤ ក្នុងពូល H។





អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


