កីឡា
ទើបលេចមុខជាថ្មី ស៊ឹម ប៊ុនស្រ៊ន់ មានឱកាសប្រកួតគុនចម្រុះដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធីធំនៅវៀតណាម
ស៊ឹម ប៊ុនស្រ៊ន់ បន្ទាប់ពីបង្ហាញមុខក្នុងវិស័យប្រដាល់ និងបានបង្កើតក្លឹបផ្ទាល់ខ្លួនមួយ ឥលូវនេះរូបគេឈានដល់ការឡើងប្រកួតហើយ ខណៈនេះជាការប្រកួតដណ្ដើមខ្សែក្រវាត់គុនចម្រុះក្នុងកម្មវិធីធំ GMA នៅឯប្រទេសវៀតណាម ថ្ងៃទី១១ ខែតុលា ២០២៥។

ដៃគូនៅវៀតណាម
បើតាមការឲ្យដឹងពីកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ ថារូបគេបានចូលហ្វឹកហាត់មួយរយៈពេលហើយជាមួយកីឡាករផ្សេងៗក្នុងក្លឹប Cambodian Top Team របស់លោក ហ៊ុន ច័ន្ទរាជ្យ។ ដោយសារខានឡើងប្រកួតយូរ ដូច្នេះមិនដឹងថាសមត្ថភាពយ៉ាងណានោះឡើយ។


ប៊ុនស្រ៊ន់ រត់ធ្វើទម្ងន់
ម្ចាស់កសិដ្ឋានលក់ដើមឈើរូបនេះបន្ថែមទៀតថា ឥលូវនេះគឺកំពុងបារម្ភអំពីការធ្វើទម្ងន់ ព្រោះលើសច្រើនមិនដឹងថាធ្វើបានដល់កម្រិតណានោះទេ។ យ៉ាងណា ប៊ុនស្រ៊ន់ នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតនៅឯប្រទេសវៀតណាម។

សង្វៀននៅ GMA
បញ្ជាក់ដែរថា កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ បាត់មុខពីវិស័យប្រដាល់គុនខ្មែរជាយូរឆ្នាំមកហើយដោយចាប់យករបរលក់ដើមឈើ កាហ្វេ នៅឯខេត្តកំពង់ចាម។ យូរៗម្ដងគេឃើញអ្នកប្រដាល់រូបនេះឡើងប្រកួតនៅតាមសង្វៀនខ្លះដែរ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ ប៊ុនស្រ៊ន់ នឹងឡើងប្រកួតគុនចម្រុះជាថ្មីដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករវៀតណាម Nguyen Hoang Thach នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធី GMA នៅទីក្រុងហូជីមិញ៕

ប៊ុនស្រ៊ន់ នៅហាងកាហ្វេរបស់គេ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


