កម្ពុជាបានឱ្យប្រេសិតពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីថ្ងៃទី១០ ខែមេសា និងបានប្រគល់លិខិតអបអរសាទរមួយដល់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះផងដែរ។ ប្រេសិតពិសេសកម្ពុជាដឹកនាំដោយឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក ចម ប្រសិទ្ធ បានទៅជួបនឹងពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក មីន អ៊ុងឡាំង ពីការគាំទ្រ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបនោះលោក មីន អ៊ុងឡាំង បានលើកឡើងថា កម្ពុជា ជាប្រទេសជិតស្និទជាមួយមីយ៉ាន់ម៉ា ហើយប្រទេសទាំងពីរគួរមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈលោកក៏បានអរគុណកម្ពុជាចំពោះជំនួយជួលដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមកផងដែរ។ ប្រេសិតពិសេសកម្ពុជាលោក ចម ប្រសិទ្ធ បានពាំនាំនូវការអបអរសាទររបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា...
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក មីន អ៊ុង ឡាំង (Min Aung Hlaing) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីរបស់ប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចតេជោរំពឹងថា
នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា និងកម្ពុជា
រធានគណបក្សមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព ចំណេះដឹង
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានបញ្ជាក់អំពីការតាំងចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ...
កម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធតែត្រូវបានសារព័ត៌មានភាគីជម្លោះធ្វើយុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានមិនពិតទម្លាក់កំហុស បង្ខូចឈ្មោះលើឆាកអន្តរជាតិដូចគ្នា
កម្ពុជា តាមរយៈក្រសួងការបរទេសសម្រេចផ្ដល់ជំនួយជំហានដំបូងចំនួន១០ម៉ឺនដុល្លារ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ជូនមន្ត្រីចំនួន០២រូប ដើម្បីជួយសង្គ្រោះមីយ៉ាន់ម៉ា