ក្រោយពីផ្ទុះរឿងផ្គូរផ្គង់ និងកំពុងល្បីលើបណ្ដាញសង្គមហ្វេសបុកប៉ុន្មានថ្ងៃមកនេះ ឥឡូវកីឡាករ ប៉ែនកាក់ យ៉ាស៊ីន បង្ហើបមកហើយគឺខ្លួនស្គាល់កីឡាករ ពេជ្រ អាទិទេព និងអាចប្រកួតគ្នាបានប្រសិនបើគ្រូបង្វឹករបស់ខ្លួនអនុញ្ញាត។
អ្នករស់នៅ ឬអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរសប្បាយទស្សនាហើយ ព្រោះសហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ រយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ ៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះហើយ។
ពិតជាមានទីផ្សារខ្លាំងមែនក្លឹបលោក ពេជ្រ សុផាន់ ដូចជាជើងខ្លាំងវ័យក្មេង ពេជ្រ សឹង្ហៈ ទើបតែលេងកម្មវិធីធំឈ្នះខ្សែក្រវាត់ ១គ្រឿងហើយ ឥលូវរូបគេមានឱកាសប្រកួតសងសឹកជាមួយ ឌឹម សារុំ ជាថ្មីទៀតហើយនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
សិស្សគុនលោក សេន ប៊ុនថេន រួមមានកីឡាករ ប៉ែនកាក់ យ៉ាស៊ីន មហាម៉ាត់ និង វេស្សវន្ត បន្ទាប់ពីប្រកួតបានរួចរាល់បានដកថវិកាតម្លៃខ្លួនមួយសរុបទៅបានជិត ៤០០ដុល្លារដើម្បីឧបត្ថម្ភដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន។
កីឡាករគុនខ្មែរ អធិជ័យ ច័ន្ទរាជ្យ ថាតាំងពីសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាគឺក្រុមគ្រួសារ និងបងប្អូនសាច់ញាត្តិរបស់ខ្លួននៅឯខេត្តឧត្តរមានជ័យជួបការលំបាកច្រើនណាស់ បាត់ដី ចោរលួចឥវាន់
កីឡាករចាស់វស្សាក្នុងវិស័យប្រដាល់គុនខ្មែរ រិន សារ័ត្ន ថាខ្លួនពេលខ្លះក៏ឆ្ងល់ដែរដាក់ឈ្មោះចាប់គូរហូត ប៉ុន្តែមិនសូវបានដូចកីឡាករដទៃ ខណៈកីឡាករមួយចំនួនមានឈ្មោះ និងបានប្រកួតជាហូរហែតាមកម្មវិធីផ្សេងៗ។
កីឡាករ លន បញ្ញា ប្រកាសភ្លាមៗតែម្ដងយកខ្សែក្រវាត់អន្តរជាតិ WKN ដែលទើបឈ្នះនេះទៅជួបវីរកងទ័ពនៅឯព្រំដែនដើម្បីបានថតលេងទុកជាអនុស្សាវរីយ៍ផង និងយកសម្ភារប្រើប្រាស់ ស្បៀង ទៅឧបត្ថម្ភជាមួយផងដែរ។