កីឡា
អ្នកក្រុងតាខ្មៅ សប្បាយទស្សនាប្រដាល់ហើយសហព័ន្ធនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនៅទីនោះ
អ្នករស់នៅ ឬអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរម្ដុំក្រុងតាខ្មៅ សប្បាយទស្សនាហើយ ព្រោះសហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ រយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ ៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះហើយ។

សេចក្ដីជូនដំណឹង
សហព័ន្ធប្រដាល់គុនខ្មែរបានប្រកាសថា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលបានលើកពេលកន្លងមកសម្រេចធ្វើនៅថ្ងៃទី២ ដល់ ៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះហើយនៅសួនច្បារក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការប្រកួតនឹងធ្វើឡើងចាប់ពីវេលាមោង ៦ល្ងាចតទៅ ដូច្នេះអ្នកស្រឡាញ់គាំទ្រវិស័យប្រដាល់អាចអញ្ជើញទៅទស្សនា និងលើកទឹកចិត្តកីឡាករនៅទីនោះបាន។
ការចូលទៅទស្សនាពីមហាជនគឺជាការរួមចំណែកធំមួយលើកទឹកចិត្តក្នុងការរៀបចំផង និងបង្ហាញពីសន្ទុះនៃការស្រឡាញ់គាំទ្រវិស័យកីឡាមួយកាន់តែច្រើនផង។

រូបភាពតំណាង (រូបភាពផេកសហព័ន្ធ)
បញ្ជាក់ដែរថា ដោយស្ថានការណ៍ព្រំដែនចេះតែក្ដៅតាមរយៈការឈ្លានពានរបស់សៀមមកលើកម្ពុជា និងបញ្ហាប្រឈមផ្សេងៗទៀតផងនោះសហព័ន្ធប្រដាល់គុនខ្មែរបានលើកការប្រកួតជើងឯកថ្នាក់ជាតិរហូតសម្រេចធ្វើជាថ្មីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


