កីឡា
ពេជ្រ សឹង្ហៈ ទើបឈ្នះខ្សែក្រវាត់ ១ ខ្សែថ្មីៗ ពេលនេះមានឱកាសជម្រះបញ្ជី ឌឹម សារុំ
ពិតជាមានទីផ្សារខ្លាំងមែនក្លឹបលោក ពេជ្រ សុផាន់ ដូចជាជើងខ្លាំងវ័យក្មេង ពេជ្រ សឹង្ហៈ ទើបតែលេងកម្មវិធីធំឈ្នះខ្សែក្រវាត់១ខ្សែថ្មីៗ ឥលូវនេះ រូបគេមានឱកាសប្រកួតសងសឹកជាមួយ ឌឹម សារុំ ជាថ្មីទៀតហើយនៅដើមខែកុម្ភៈ ឆ្នាំ២០២៦។

រូបភាពលើផេកក្របីព្រៃ
ក្លឹបប្រដាល់លោក ពេជ្រ សុផាន់ ពិតជាល្បី និងមានទីផ្សារខ្លាំងមែនក្នុងវិស័យប្រដាល់គុនខ្មែរដូចទៅហ្នឹងអ្នកគាំទ្របានឃើញជាក់ស្ដែងអីចឹងដែរ។ កីឡាករ ពេជ្រ សឹង្ហៈ ជាកីឡាករលេចធ្លោ និងក្រសោបខ្សែក្រវាត់ ពានរង្វាន់ក្នុងកម្មវិធីធំៗជាច្រើនកន្លងមក។
ឥលូវនេះជំនួបសងសឹករវាង ពេជ្រ សឹង្ហៈ និង ឌឹម សារុំ គឺជាការប្រកួតធំដណ្ដើមខ្សែក្រវាត់មួយទៀតហើយសម្រាប់កូនសិស្សគ្រូឆ្នើម។ ការប្រកួតរវាងអ្នកទាំងពីរនេះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនខ្លាំងផងដែរ ព្រោះធ្លាប់ចាញ់ឈ្នះគ្នាមិនទាន់អស់ចិត្តផង និងមានការខកចិត្តច្រើនពីអ្នកគាំទ្រដោយគិតថា សឹង្ហៈ ជាអ្នកឈ្នះកាលប៉ះគ្នាលើកទី១ នោះ។

រូបភាពលើផេកគ្រូតូច
រង់ចាំមើលទាំងអស់គ្នាថាកីឡាករ ពេជ្រ សឹង្ហៈ អាចឈ្នះខ្សែក្រវាត់មួយគ្រឿងទៀត និងថវិកាលើកទឹកចិត្តបានទេនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នេះកីឡាករ ពេជ្រ សឹង្ហៈ ទើបតែឈ្នះខ្សែក្រវាត់ ១គ្រឿងអមដោយទឹកប្រាក់ ៨លានរៀលផងដែរបន្ទាប់ពីយកឈ្នះពិន្ទុលើកីឡាករ ឡុង ពិសិដ្ឋ។ កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះធ្លាប់ចាញ់ ឌឹម សារុំ ដោយគ្រូពេទ្យបញ្ឈប់ការប្រកួតព្រោះរបួសធំពេកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ ជំនួបសងសឹករវាងអ្នកទាំងពីរនេះនឹងធ្វើឡើងនៅសង្វៀនទទក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


