កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងឆ្ពោះទៅរកវិថីអាចឈ្នះពានឯកត្តជន ៣ ម្នាក់ឯងទៀតនៅក្នុងលីគបាល់ទះ តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពនៅទីនោះល្អខ្លាំងសឹងមិននឹកស្មាន។
ស្មាត់ឆ្នើមរបស់ជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានក្លាយជាតួអង្គដ៏សំខាន់ ដោយរកបានពិន្ទុច្រើនជាងគេប្រចាំក្រុមដល់ទៅ ៦១ ពិន្ទុ ក្នុងការប្រកួត ២ ប្រកួតចុងក្រោយ រហូតជួយឱ្យក្រុម Win Streak ឈ្នះពានលីគរដូវកាលធម្មតា (Regular-Season)។
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេប្រចាំក្រុម ២ ប្រកួតជាប់គ្នា អំឡុងការប្រកួត ២ ប្រកួតចុងក្រោយក្នុងសប្តាហ៍ទី ២០ នៃក្របខណ្ឌលីគបាល់ទះកំពូលតៃវ៉ាន់ (TPVL)។
កីឡាករ វឿន វាសនា កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ ដោយវ៉ាអ្នកឈរលេខ ២ រហូតដល់ជាង ១០០ ពិន្ទុ បន្ទាប់ពីការប្រកួត ២ ប្រកួតចុងក្រោយនៃសប្តាហ៍ទី ១៩ ស្មាត់ជម្រើសជាតិ កម្ពុជា រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។
ក្លិបបាល់ទះ Win Streak នៃលីគកំពូល តៃវ៉ាន់ បានប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Chen Pincheng បន្ទាប់ពីក្រុមចាញ់ ២ ប្រកួតជាប់គ្នា កាលពីការប្រកួតសប្តាហ៍ទី ១៧ កន្លងទៅ។
អ្នកគាំទ្របាល់ទះ កម្ពុជា បានបញ្ចេញមតិដូចៗគ្នា ពីការបរាជ័យ ៤ លើករបស់ក្រុម Win Streak នៅក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ រដូវកាលនេះ កើតឡើងដោយសារអ្នកលើកបាល់សញ្ជាតិ ថៃ Saranchit Charoensuk មិនសូវបោះបាល់ឱ្យកីឡាករ វឿន វាសនា វាយផ្តាច់។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក ក្នុងជ័យជម្នះ ២ លើកចុងក្រោយ របស់ក្រុមបាល់ទះ Win Streak នៅក្នុងការប្រកួតសប្តាហ៍ទី ១៦។