កីឡា
វឿន វាសនា រកបានពិន្ទុច្រើនជាងគេជាថ្មី ជួយឱ្យ Win Streak ឈ្នះ SkyHawks ក្នុងលីគ
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមជាថ្មី សម្រាប់ការប្រកួតដែលក្រុម Win Streak យកឈ្នះលើក្រុម TSG SkyHawks ក្នុងសប្តាហ៍ទី ២៣ នៃលីគបាល់ទះអាជីព តៃវ៉ាន់ (TPVL)។

ការប្រកួតសប្តាហ៍ទី ២៣ នៃលីគបាល់ទះ តៃវ៉ាន់ ដែលបានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ២៩ ខែ មីនា ឆ្នាំ ២០២៦ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម TSG SkyHawks ក្នុងលទ្ធផល ៣ សិតទល់នឹង ១។
វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយការប្រកួតនោះ កីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំក្រុម រហូតដល់ទៅ ២៦ ពិន្ទុ។ កីឡាករជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំ រកបាន ២៥ ពិន្ទុពីការវាយផ្តាច់ និង ១ ពិន្ទុទៀតពីការវាយសេវា។

ក្រោយការប្រកួតនេះបញ្ចប់ វាសនា មិនត្រូវបានលីគ TPVL ជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនោះទេ ដោយតំណែងនេះត្រូវបានប្រគល់ជូនទៅមិត្តរួមក្រុមរបស់គេ កីឡាករ Han Jia ដែលរកបាន ២៣ ពិន្ទុ។ ទោះបីជាយ៉ាងណា វាសនា នៅតែស្ថិតនៅចំណាត់ថ្នាក់ ជាកីឡាករ ដែលឈ្នះពានកីឡាករល្អបំផុតប្រចាំការប្រកួតច្រើនជាងគេនៅរដូវកាលនេះ ពោលគឺចំនួន ១៦ លើក។
គួរបញ្ជាក់ផងដែរ ថា ក្រុមបាល់ទះ Win Streak បានក្លាយជាម្ចាស់ជើងឯកលីគបាល់ទះអាជីព តៃវ៉ាន់ លីគរដូវកាលធម្មតា ឬលីគដំណាក់កាលដំបូង (Regular-Season) ហើយ ទោះការប្រកួតនៅសល់ ៦ ប្រកួតទៀតក៏ដោយ។ ប្រការនេះ គឺ ពួកគេបានកក់កៅអីរួចរាល់ ក្នុងនាមជាក្រុមឈរលេខ ១ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រ ដើម្បីប្រកួតជម្រុះ playoff ប្រជែងពានធំរបស់លីគអាជីព តៃវ៉ាន់៕


អត្ថបទ៖ សេម កុសល
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


