កីឡា
វឿន វាសនា វ៉ាដាច់ អ្នកលេខ ២ ជាង ១០០ ពិន្ទុ ឈរជាកីឡាកររកពិន្ទុច្រើនជាងគេនៅតៃវ៉ាន់
កីឡាករ វឿន វាសនា កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ ដោយវ៉ាអ្នកឈរលេខ ២ រហូតដល់ជាង ១០០ ពិន្ទុ បន្ទាប់ពីការប្រកួត ២ ប្រកួតចុងក្រោយនៃសប្តាហ៍ទី ១៩ ស្មាត់ជម្រើសជាតិ កម្ពុជា រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។

រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៩ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួតជាប់គ្នា ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ៧ ខែ កុម្ភៈ បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ០។ ចំណែកការប្រកួតទល់នឹងក្រុម Taipei East Power នៅថ្ងៃ អាទិត្យ ទី ០៨ ខែ កុម្ភៈ បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ០។ ជ័យជម្នះចុងក្រោយនេះក៏បានផ្តល់ឲ្យ វឿន វាសនា បានក្លាយជាកីឡាករល្អប្រចាំការប្រកួតថែមទៀតផង។
វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២ ប្រកួតនោះ ដោយរូបគេរកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។ ការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard ស្មាត់ កម្ពុជា កម្ពស់ ១.៩៦ ម៉ែត្ររកបានពិន្ទុចំនួន ១៤ ពិន្ទុ។ ចំណែកការប្រកួតទល់នឹងក្រុម Taipei East Power វាសនា រកបានពិន្ទុចំនួន ១៩ ពិន្ទុ និងត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ។

បច្ចុប្បន្ន វឿន វាសនា កំពុងជាប់ជាកីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំលីគបាល់ទះកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបរហូតដល់ទៅ ៧២៥ ពិន្ទុឯណោះ។ ចំណែកស្មាត់របស់ក្រុម TSG SkyHawks កីឡាករ Stijn van Schie ឈរនៅលេខ ២ ដោយរកបាន ៦១២ ពិន្ទុ។ ដូច្នេះ វាសនា ពេលនេះកំពុងមានពិន្ទុដាច់អ្នកលេខ ២ ឆ្ងាយខ្លាំងមែនទែន រហូតដល់ទៅ ១១៣ ពិន្ទុឯណោះ។
វឿន វាសនា រដូវកាលនេះ មិនត្រឹមតែមានស្ថិតិល្អលក្ខណៈឯកត្តជននោះទេ សូម្បីក្រុម Win Streak ក៏កំពុងល្អខ្លាំងផងដែរ ដោយឆ្លងកាត់ ៣៦ ប្រកួត ឈ្នះ ៣២ ប្រកួត និងចាញ់ ៤ កំពុងឈរនៅកំពូលតារាងនៃលីគបាល់ទះកំពូល តៃវ៉ាន់៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


