កីឡា
អបអរសាទរ Win Streak ឈ្នះជើងឯកលីគតៃវ៉ាន់ ជុំទី១ ខណៈ វឿន វាសនា ក្លាយជាតួឯកទៀត
ស្មាត់ឆ្នើមរបស់ជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានក្លាយជាតួអង្គដ៏សំខាន់ ដោយរកបានពិន្ទុច្រើនជាងគេប្រចាំក្រុមដល់ទៅ ៦១ ពិន្ទុ ក្នុងការប្រកួត ២ ប្រកួតចុងក្រោយ រហូតជួយឱ្យក្រុម Win Streak ឈ្នះពានលីគរដូវកាលធម្មតា (Regular-Season)។

ការប្រកួតសប្តាហ៍ទី ២១ ក្រុមបាល់ទះ Win Streak ទទួលបានជ័យជម្នះទាំង ២ ប្រកួត ដោយការប្រកួតទល់នឹងក្រុម Taipei East Power កាលពីថ្ងៃ សៅរិ៍ ទី ៧ ខែ មីនា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកការប្រកួតទល់នឹងក្រុម TSG SkyHawks កាលពីថ្ងៃ អាទិត្យ ទី ៨ ខែ មីនា ឆ្នាំ ២០២៦ បានយកឈ្នះក្នុងលទ្ធផលយ៉ាងតឹងតែង ៣ សិតទល់ ២។
វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយការប្រកួតទាំង ២ នោះ កីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។ ការប្រកួតទល់នឹងក្រុម Taipei East Power កីឡាកររកបាន ២៩ ពិន្ទុ។ ចំណែកការប្រកួតទល់នឹងក្រុម TSG SkyHawks កីឡាករវ័យ ២៤ ឆ្នាំរកបាន ៣២ ពិន្ទុ និងត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ។

ក្រោយជ័យជម្នះទាំង ២ ប្រកួតក្នុងសប្តាហ៍ទី ២១ បានធ្វើឱ្យក្រុមបាល់ទះ Win Streak ទទួលបានសុវត្ថិភាព ដើម្បីក្លាយជើងឯកលីគបាល់ទះ តៃវ៉ាន់ រដូវកាលធម្មតា (Regular-Season) រដូវកាលនេះ បើទោះបីជានៅសល់ ៨ ប្រកួតទៀតក៏ដោយ។ មូលហេតុ ដែល Win Streak សុវត្ថិភាពក្នុងការឈ្នះពានលីគរដូវកាលធម្មតាមុនពេលកំណត់បែបនេះ ដោយសារបច្ចុប្បន្នពួកគេមាន ១០០ ពិន្ទុ។

ចំណែកក្រុម TSG SkyHawks កំពុងឈរលេខ ២ មាន ៧៥ ពិន្ទុប៉ុណ្ណោះ។ ដូច្នេះ ទោះ ៨ ប្រកួតចុងក្រោយ ដែលនៅសល់ Win Streak ចាញ់គ្រប់ការប្រកួត ហើយ TSG SkyHawks ឈ្នះគ្រប់ការប្រកួតក៏ដោយ ក៏ក្រុម Win Streak នៅតែមានពិន្ទុលើសដែរ។
តាមរយៈជ័យជម្នះកាលពីសប្តាហ៍ទី ២១ កន្លងទៅ ក្រៅតែពីជួយឱ្យ Win Streak ឈ្នះពានលីគរដូវកាលធម្មតា ពួកគេក៏បានកក់កៅអីរួចរាល់ផងដែរ ដើម្បីឡើងទៅកាន់វគ្គជម្រុះ playoffs ដើម្បីដណ្តើមជើងឯកលីគបាល់ទះ តៃវ៉ាន់ រដូវកាល ២០២៥-២០២៦ នេះ។
សូមបញ្ជាក់ថា លីគបាល់ទះអាជីពតៃវ៉ាន់ រដូវកាលនេះ មាន ពីរជុំដោយជុំនីមួយៗសុទ្ធតែមានពាន។ ជុំទី១ គឺវគ្គវិលជុំសន្សំពិន្ទុ (Regular-Season) ដែលមានចំនួន ២៩ ប្រកួត សម្រាប់ក្រុមនីមួយៗ។ ក្រុមណាមានពិន្ទុច្រើនជាងគេនឹងក្លាយជាជើងឯកជុំទី១ ហើយជុំទី២ គឺជាការប្រកួតវគ្គខ្វែង គឺ ក្រុមលេខ ១ ប៉ះ ក្រុមលេខ ៤ និងក្រុមលេខ ២ ប៉ះ ក្រុមលេខ ៣ ដើម្បីយកក្រុមឈ្នះ ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


