វឌ្ឍនភាពរបស់ក្រុមហ៊ុន EHang គឺជាផ្នែកមួយនៃផែនការរបស់ចិន ដើម្បីអភិវឌ្ឍនូវអ្វីដែលខ្លួនហៅថា «សេដ្ឋកិច្ចរយៈកម្ពស់ទាប» ដែលសំដៅលើប្រតិបត្តិការ eVTOL សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងរយៈកម្ពស់ទាបជាង ១ ០០០ ម៉ែត្រ។ បច្ចុប្បន្ន រដ្ឋាភិបាលចិនគាំទ្រសេដ្ឋកិច្ចរយៈកម្ពស់ទាប ដោយគេឃើញមានការវិនិយោគ និងការគាំទ្រតាមរយៈគោលនយោបាយជាច្រើន ស្រដៀងទៅនឹងវិស័យរថយន្តអគ្គិសនីដែរ។
លោក Faisal បន្តយ៉ាងដូច្នេះថា៖ «ពេលតម្រូវការពីប្រទេសចិនធ្លាក់ចុះ វាប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនាំចេញរបស់ឥណ្ឌូណេស៊ី។ នេះគឺជាហេតុផលចម្បង ដែលនៅពីក្រោយការធ្លាក់ចុះនៃការនាំចេញរបស់យើងនាពេលថ្មីៗនេះ»។
ការប្រកាសកាត់បន្ថយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនបានជួបប្រជុំគ្នាដើម្បីកំណត់ទិសដៅសេដ្ឋកិច្ច និងបន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេបំផុតទី២ដដែល បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកប្រមាណ ៤,៧ ភាគរយក្នុងត្រីមាសទី២ កាលពីសប្ដាហ៍មុន។