ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតដែកថែបធំបំផុតរបស់ពិភពលោក ព្រមានពីវិបត្តិឧស្សាហកម្មដែកថែបនៅចិន
ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោក China Baowu Steel Group Corp បានព្រមានថា ឧស្សាហកម្មដែកថែបរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងបន្តធ្លាក់ចុះដល់ចំណុចអាក្រក់ជាងវិបត្តិក្នុងឆ្នាំ ២០០៨ និង ២០១៥ ទៅទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃពុធ។

ខណៈលើកឡើងថាវាអាចរាលដាលប៉ះពាល់ដល់ពិភពលោកខាងក្រៅ ប្រធានក្រុមហ៊ុន China Baowu Steel Group Corp លោក ហ៊ូ វ៉ាងមីង (Hu Wangming) បានព្រមានក្នុងកិច្ចប្រជុំបុគ្គលិកពាក់កណ្ដាលឆ្នាំ ថា វិបត្តិឧស្សាហកម្មដែកថែបចិនបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង និងអូសបន្លាយយូរ ជាងការរំពឹងទុក។
ក្រុមហ៊ុន Baowu មិនបានបញ្ជាក់ថា ការធ្លាក់ចុះនៃឧស្សាហកម្មដែកថែបបណ្ដាលមកពីអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែវាកើតឡើងខណៈវិបត្តិអចលនទ្រព្យនៅចិនបន្តអូសបន្លាយ ហើយសកម្មភាពផលិតកម្មតាមរោងចក្រក៏ទន់ខ្សោយ ដែលធ្វើឱ្យតម្រូវការ និងតម្លៃដែកថែបធ្លាក់ចុះ។
ការព្រមានពីក្រុមហ៊ុន Baowu ដែលរួមចំណែកទីផ្សារដែកថែបពិភពលោកប្រមាណ ៧ នោះ កំពុងបង្កការភ័យខ្លាចសម្រាប់ក្រុមហ៊ុនប្រកួតប្រជែងខាងក្រៅស្រុកនានា ទាំងនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ស្របពេលដែលវិបត្តិនៅចិន ធ្វើឱ្យក្រុមហ៊ុនផលិតដែកថែបចិនផ្សេងៗ ងាកទៅបង្កើនការនាំចេញផលិតផលរបស់ខ្លួន ឬធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់។

ការណ៍នេះហើយ ទើបជំរុញឱ្យប្រទេសផ្សេងៗ ដូចជាវៀតណាម ថៃ តួកគី ចេញវិធានការពាណិជ្ជកម្មទប់ទល់នឹងលំហូរដែកថែបពីចិន ដើម្បីជួយឧស្សាហកម្មពាក់ព័ន្ធក្នុងស្រុក ខណៈមានការព្រមានថា កំណើនកប់ពពកនៃការនាំចេញរបស់ចិនកំពុងបង្កភាពមិននឹងនដល់ទីផ្សារដែកថែបសកល ជាមួយនឹងតម្លៃទាប និងការផ្គត់ផ្គង់លើសតម្រូវការ។ ការនាំចេញដែកថែបរបស់ចិន រំពឹងថានឹងកើនលើស ១០០ លានតោន នៅឆ្នាំ ២០២៤ ដែលជាបរិមាណខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០១៦។
គួររំឭកថា ឧស្សាហកម្មដែករបស់ចិន បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ និង ២០០៩ ហើយម្តងទៀត គឺនៅក្នុងឆ្នាំ ២០១៥ និង ២០១៦។ ការព្រមានពីវិបត្តិនៅចិនរបស់ក្រុមហ៊ុន Baowu ធ្វើឡើងក្រោយក្រុមហ៊ុនផលិតដែកថែបយក្សរបស់អាល្លឺម៉ង់ Thyssenkrupp AG បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ និងការបញ្ជាទិញថ្មី ក្នុងត្រីមាសទី២ ហើយបញ្ហានេះរំពឹងថានឹងអូសបន្លាយបន្តទៀត។
បញ្ហាដដែល ក៏ផ្ទុះឡើងក្រោយក្រុមហ៊ុនផលិតដែកថែបទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប ប្រកាសពីការបញ្ឈប់កម្មករ កាត់បន្ថយផលិតកម្ម ដោយសារតែកម្សោយនៃតម្រូវការ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូល ស្របពេលដែលមានសម្ពាធកាន់តែខ្លាំងពាក់ព័ន្ធនឹងកាតព្វកិច្ចអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Post។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


