ព័ត៌មានអន្ដរជាតិ
ចិនកត់ត្រាពីប្រាក់កម្ចីថ្មីទាបបំផុតជាង១ទសវត្សរ៍នៅខែកក្កដា ខណៈសេដ្ឋកិច្ចបន្តបង្ហាញសញ្ញាទន់ខ្សោយ
ការផ្តល់ប្រាក់កម្ចីរបស់ធនាគារនៅក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកាលពីខែកក្កដា ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ១៥ ឆ្នាំ ដែលបណ្ដាលមកពីកម្សោយនៃតម្រូវការឥណទាន និងបន្តបង្ហាញពីសញ្ញាយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីធនាគារប្រជាជនចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ធនាគារចិន បានចេញប្រាក់កម្ចីថ្មីប្រមាណ ២៦០ ប៊ីលានយន់ (៣៦,២៨ លានដុល្លារ) ក្នុងខែកក្កដា ដោយធ្លាក់ចុះជិត ៨៨ ភាគរយ ពីខែមិថុនា និងតិចជាងការរំពឹងទុក ៤៥០ ប៊ីលានយន់ ខណៈជាទម្លាប់ ការផ្ដល់កម្ចីថ្មីនៅខែកក្កដាតែងតែមានតួលេខខ្សោយ។
តួលេខរបស់ធនាគារកណ្ដាលចិនដដែល បានកត់ត្រាថា ប្រាក់កម្ចីថ្មីប្រចាំខែកក្កដា បានធ្លាក់ចុះពី ២,១៣ ទ្រីលានយន់នៅខែមិថុនា និងធ្លាក់ចុះពី ៣៤៥,៩ ប៊ីលានយន់ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់កម្ចីគ្រួសារ ដែលភាគច្រើនជាកម្ចីទិញទ្រព្យ រួមចំណែកកម្ចីថ្មីប្រមាណ ២១០ ប៊ីលានយន់ ក្នុងខែកក្កដា តិចជាងកំណើន ៥៧០,៩ ប៊ីលានយន់ កាលពីខែមិថុនា ខណៈប្រាក់កម្ចីសាជីវកម្ម បានធ្លាក់ចុះដល់ ១៣០ ប៊ីលានយន់ ពី ១,៦៣ ទ្រីលានយន់ នៅខែមិថុនា។

ប្រធានធនាគារកណ្តាលចិន លោក Pan Gongsheng បាននិយាយថា ការធ្លាក់ចុះនៃការផ្ដល់កម្ចីថ្មីរបស់ចិន គឺជាដំណើរការធម្មតា ដែលរួមចំណែកកត្តាដូចជាការផ្លាស់ប្តូរសេដ្ឋកិច្ច និងកម្សោយនៃការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ និងការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលក្នុងតំបន់។
គួរបញ្ជាក់ថា ការធ្លាក់ចុះខ្លាំងនៃការផ្ដល់ប្រាក់កម្ចីថ្មី កើតឡើងខណៈសេដ្ឋកិច្ចចិនបង្ហាញពីសញ្ញាកម្សោយ ដែលអាចឱ្យរាំងស្ទះដល់គោលដៅកំណើន ៥ ភាគរយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៤ នេះ។ សញ្ញាសំខាន់ៗរួមមានកំណើននៃការនាំចេញយឺតយ៉ាវ និងការធ្លាក់ចុះនៃសកម្មភាពរោងចក្រកាលពីខែកក្កដា ខណៈក្រុមហ៊ុនផលិតក៏រងផលប៉ះពាល់ដោយសារតែតម្រូវការក្នុងស្រុកបន្តធ្លាក់ចុះ។
កំណើនសេដ្ឋកិច្ចចិន បានដើរយឺតជាងការរំពឹងទុកកាលពីត្រីមាសទី ២ ត្រឹម ៤,៧ ភាគរយ រួចទៅហើយ ដោយសារអ្នកប្រើប្រាស់នៅតែស្ទាក់ស្ទើរក្នុងការចំណាយ ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារធំៗកាន់តែតានតឹង ដែលបង្ហាញថា ដំណើរសេដ្ឋកិច្ចយឺតយ៉ាវទំនងជាអូសបន្លាយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


