ព័ត៌មានអន្ដរជាតិ
តម្លៃផ្ទះថ្មីនៅចិន កើនឡើងយឺតយ៉ាវនៅខែសីហា ខណៈវិបត្តិអចលនទ្រព្យបន្ត
ទិន្នន័យស្ទង់មតិពីក្រុមហ៊ុនឯកជនមួយ បានបង្ហាញនៅថ្ងៃអាទិត្យថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនប្រចាំខែសីហា បានកើនឡើងក្នុងល្បឿនយឺតយ៉ាវ ខណៈវិបត្តិអចលនទ្រព្យបន្តអូសបន្លាយទោះរដ្ឋាភិបាលចេញគោលនយោបាយជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy តម្លៃមធ្យមសម្រាប់ផ្ទះថ្មីនៅទូទាំងទីក្រុងចំនួន ១០០ របស់ចិនប្រចាំខែសីហា បានកើនឡើង ០,១១ ភាគរយ ដោយយឺតជាងកំណើន ០,៣ ភាគរយប្រចាំខែកក្កដា។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច បានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីឆ្នាំ ២០២១ នៅពេលការបង្រ្កាបរបស់និយតករធ្វើឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួលលើក្រុមហ៊ុនអចលនទ្រព្យធំៗ។ វិបត្តិដដែលបន្តអូសបន្លាយ នៅពេលវិធានការជំរុញ និងបន្ធូរបន្ថយជាបន្តបន្ទាប់របស់អ្នកបង្កើតគោលនយោបាយក្នុងស្រុក បានជួបការលំបាកក្នុងការជំរុញការលក់ ឬបង្កើនសាច់ប្រាក់ងាយស្រួល។
ក្នុងខែសីហា ទីក្រុងចំនួន ៣៥ ត្រូវបានរាយការណ៍ថាមានតម្លៃខ្ពស់ ប៉ុន្តែចំនួននេះថយចុះពី ៣៨ ក្រុង ក្នុងខែកក្កដា។
ក្រុមហ៊ុន China Index Academy បាននិយាយថា៖ «ជារួម នៅពេលដែលវិស័យអចលនទ្រព្យចូលដល់រដូវកាលកំពូល «ខែមាសកញ្ញា» និង «ខែប្រាក់តុលា» ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាចបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីលើកកម្ពស់ការលក់»។
ក្រុមហ៊ុនបន្តថា៖ «គួបផ្សំជាមួយនឹងការអនុវត្ត និងប្រសិទ្ធភាពនៃគោលនយោបាយជំរុញបន្ថែមទៀត សកម្មភាពទីផ្សារនៅក្នុងទីក្រុងស្នូលៗ រំពឹងថានឹងងើបឡើងវិញបន្តិចក្នុងរយៈពេលខ្លី»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


