ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា «សង្រ្គាមបានបញ្ចប់» ខណៈលោកធ្វើដំណើរទៅកាន់...
ក្រុមហាម៉ាស បានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងចំនួន ៤៨នាក់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល...
ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។ ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។ មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានរហូតដល់ ២០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្កើត...
ជាពន្លឺនៃការបញ្ចប់សង្គ្រាមដ៏សាហាវឃោរឃៅនៅតំបន់ហ្គាហ្សា! ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ពីការចុះហត្ថលេខារវាងភាគីអ៊ីស្រាអែលនិង...
ពីរឆ្នាំបន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣ ជម្លោះនេះបានធ្វើឱ្យមនុស្សស្លាប់រង្គាល ខណៈអ៊ីស្រាអែល...
ក្រុមហាម៉ាស ត្រូវគេរាយការណ៍ថាបានស្នើសុំឲ្យសមាជិកនៃអង្គភាពឥស្សរជន Nukhba របស់ខ្លួនដែលបានដឹកនាំ...