ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
យោងតាមការចុះផ្សាយនាថ្ងៃទី១០ខែតុលាឆ្នាំ២០២៥របស់ទីភ្នាក់ងារព័ត៍មាន Reuters សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានរហូតដល់ ២០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្កើតក្រុមការងារថ្មីមួយដែលមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពនៅក្នុងតំបន់ហ្គាហ្សា។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានកងកម្លាំងអាមេរិកណាមួយនឹងត្រូវដាក់ពង្រាយចូលទៅក្នុងតំបន់ហ្គាហ្សានោះទេ។

បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) នឹងបង្កើតមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល និងយោធា (CMCC) ដែលនឹងត្រួតពិនិត្យការផ្តល់ជំនួយសន្តិសុខ និងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា បុគ្គលិកអាមេរិកនៅប្រទេសអ៊ីស្រាអែលនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យកិច្ចព្រមព្រៀងតំបន់ហ្គាហ្សា ហើយនឹងធ្វើការជាមួយនឹងដៃគូអន្តរជាតិផ្សេងទៀតនៅទីនោះ។
ប្រភពមន្ត្រីអាមេរិកពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា CMCC នឹងរួមបញ្ចូលតំណាងមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងសហភាពអារ៉ាប់រួម រួមជាមួយភាគីស្នូលអាមេរិកផ្សេងទៀត។ មជ្ឈមណ្ឌលនេះនឹងសម្របសម្រួលជាមួយកងកម្លាំងអ៊ីស្រាអែល និងអង្គភាពសន្តិសុខក្នុងតំបន់ ដើម្បីទប់ស្កាត់ការប៉ះទង្គិចដែលអាចកើតមាន។
មន្ត្រីម្នាក់បានសង្កត់ធ្ងន់ថា «គ្មានទាហានអាមេរិកណាម្នាក់ទំនងចូលទៅក្នុងតំបន់ហ្គាហ្សាឡើយ»។
ប្រភពពីមន្ត្រីអាមេរិកបានបន្ថែមថា បុគ្គលិកអាមេរិកដែលត្រូវបានដាក់ពង្រាយមានជំនាញក្នុងការធ្វើផែនការ ភស្តុភារ វិស្វកម្ម និងប្រតិបត្តិការសន្តិសុខ។ ពួកគេបានបញ្ជាក់ថា គោលដៅចម្បងរបស់បេសកកម្មគឺដើម្បីជួយធ្វើឲ្យតំបន់ហ្គាហ្សាមានស្ថិរភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់បន្ទាប់ពីមានអំពើហិង្សាជាច្រើនខែ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបងា្ហញក្ដីសង្ឃឹមថា ការអនុវត្តប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងហ្គាហ្សា អាចបើកទ្វារឆ្ពោះទៅរកវឌ្ឍនភាពការទូតជាថ្មីនៅមជ្ឈិមបូព៌ា រួមទាំងការចរចារវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ និងមូស្លីមបន្ថែម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


