ជនចំណាកស្រុករាប់រយនាក់មកពីប្រទេសជាច្រើនបានចាកចេញពីព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិកដោយថ្មើរជើងកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិកឲ្យបានមុនការបោះឆ្នោតខែ វិច្ឆិកា ខណៈដែលជនចំណាកស្រុកទាំងនោះបានរម្ភខ្លាចថាលោក ត្រាំ ឈ្នះឆ្នោត
ដំណឹងនៃការដកខ្លួនរបស់លោក ចូ បៃដិន លែងឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រធានាធិបតីអាមេរិក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ៊ុយក្រែន ដែលកំពុងពឹងផ្អែកសឹងតែទាំងស្រុងលើជំនួយរបស់ទីក្រុងវ៉ាស៊ីន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ក៏ប្រតិកម្មចំពោះរឿងនេះដែរ។ ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបង្ហាញការគោរពចំពោះសេចក្តីសម្រេចរបស់លោក ចូ បៃដិន ហើយដឹងគុណ សម្រាប់ការគាំទ្រឥតងាករេរបស់គាត់ ដើម្បីសេរីភាពរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ថា “យើងនឹងមិនភ្លេចគុណ ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី បៃដិន ទេ។ គាត់បានគាំទ្រប្រទេសរបស់យើង អំឡុងពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយគាត់បានជួយយើង រារាំងលោកពូទីន មិនឲ្យកាន់កាប់ប្រទេសរបស់យើង និងបន្តគាំទ្រយើងពេញមួយសង្រ្គាមដ៏អាក្រក់នេះ។ ការសម្រេចចិត្តរបស់លោក បៃដិន នឹងត្រូវបានចងចាំថា ជាសកម្មភាពដ៏ក្លាហាន ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពេលវេលាដ៏សែនលំបាក”។ ជាចុងក្រោយ មន្ត្រីអ៊ុយក្រែន រួមទាំងលោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ទីក្រុងកៀវ នឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព ជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិក ទោះគណបក្សណាជាប់ឆ្នោតក៏ដោយ។ សូមបញ្ជាក់ថា ក្រោមការគ្រប់គ្រងរបស់លោក បៃដិន, អាមេរិក បានផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន...
លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីការប្រកួតប្រជែងជាបេក្ខភាពឈរឈ្មោះសម្រាប់អាណត្តិទី២ បន្ទាប់ពី...
គ្រាន់តែលោក ចូ បៃដិន ដកបេក្ខភាពចេញពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី តទល់ជាមួយលោក ត្រាំ ហើយប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស...
ក្នុងភាពចលាចលម្ដងជាពីរដងក្នុងឆាកនយោបាយអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខនោះទេ ដោយជំនួសវិញនូវការគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស...
ក្រោយប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសដកបេក្ខភាពមិនបានប៉ុន្មាននាទីផង, បេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ...
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤, លោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខជនគណបក្សប្រជាធិបតេយ្យ...