នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស...
វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួល...
បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកសារនេះ គឺពិតជាមានសារៈសំខាន់...
សម្ដេចតេជោ ហ៊ុន សែន ត្រូវការពារកិត្តិយសរបស់សម្ដេច ហើយសម្រេចបញ្ចប់រឿងនេះ...
នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ...
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលការចេញលិខិតរបស់សារព័ត៌មាន VOD ដែលប្រើពាក្យសុំអធ្យាស្រ័យ និងសម្ដែងការសោកស្ដាយជំនួសឱ្យការសុំទោស។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនាប៉ុន្មាននាទីមុននេះ សម្ដេចតេជោបានសរសេរថា៖ «តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ សម្ដេចតេជោ ហ៊ុន សែនបានបន្តថា៖ «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។ សម្ដេចតេជោ បានបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយសម្ដេចសម្រេចមិនទទួលយកការសំដែងការសោកស្តាយ...
ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់....