Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឡាវហើយ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វេលាម៉ោង ៩ និង២០​ នាទី​ព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកប​ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាលឡាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ផងដែរ។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមាន ផលប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម