ព័ត៌មានជាតិ
រដ្ឋសភាព្រមានពិភពលោកពីភាពគ្រោះថ្នាក់បើនៅតែមិនអើពើចំពោះការអនុវត្ត «ច្បាប់ព្រៃ» របស់ថៃ
រដ្ឋសភាកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងសភានានាជុំវិញពិភពលោកឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់លើដីកម្ពុជា ដោយថាការមិនអើពើចំពោះសកម្មភាពនេះគឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការអនុវត្តន៍ច្បាប់ព្រៃ ដែល «អ្នកខ្លាំងគឺឈ្នះ»។

ក្នុងញត្តិថ្កោលទោសចុះថ្ងៃទី២៤ ខែធ្នូ រដ្ឋសភាកម្ពុជា ថាប្រតិបត្តិការយោធាថៃលើដីកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ មកបានសម្លាប់ជីវិតពលរដ្ឋខ្មែរ បង្កការភិតភ័យដល់ពលរដ្ឋឱ្យរត់ភៀសសឹកជាង៦០ម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទបុរាណជាដើម។ រដ្ឋសភាបានហៅសកម្មភាពទាំងនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវមានការថ្កោលទោសជាដាច់ខាត។
ក្នុងញត្តិនោះសរសេរថា៖ «ថ្ងៃនេះកម្ពុជារងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសជិតខាង ដែលមានទំហំធំជាង និងមានកម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើព្រងើយកន្ដើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ «អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ»។

ប្រទេសថៃបានបើកការវាយប្រហារលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ ព្រមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកផងដែរ។ តាមរបាយការណ៍ក្រសួងមហាផ្ទៃគិតត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ថៃបានសម្លាប់ពលរដ្ឋខ្មែរ៣០នាក់ បង្ករបួស៨៧នាក់ និងបណ្ដាលឱ្យមានជនភៀសសឹកសរុបជាង៦៣ម៉ឺននាក់ ក្នុងនោះស្ត្រីជាង៣៣ម៉ឺននាក់ និងកុមារជាង២០ម៉ឺននាក់។
ក្នុងពេលដែលកំពុងទប់ស្កាត់ការឈ្លានពាននេះរដ្ឋាភិបាលកម្ពុជាបានប្រកាសជាបន្តបន្ទាប់អំពាវនាវឱ្យអន្តរជាតិជួយពន្លត់ភ្លើងសង្គ្រាមនេះ វិលត្រលប់ទៅរកការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការឡើងវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


