ព័ត៌មានជាតិ
សម្ដេចសភាធិបតីថាការយកមន្ត្រីហែហមច្រើនពេលប្រជុំបង្ហាញពីកម្សោយរបស់ប្រធានគណៈកម្មការ
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការយកមន្ត្រីមកហែហមច្រើនពេលទៅប្រជុំវាបង្ហាញពីកម្សោយរបស់ខ្លួន ខណៈសម្ដេចឃើញថាប្រធានគណៈកម្មការរដ្ឋសភាមួយចំនួនពេលចេញទៅប្រជុំក្រៅប្រទេសម្ដងៗមានមន្ត្រីហែមហមជាច្រើន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំអាគាររដ្ឋបាលសភាថ្មី សម្ដេចសភាធិបតី ឃួន សុដារី បានរំលឹកដល់ប្រធានគណៈកម្មការជំនាញរបស់សភាថាការកាន់នាទីនេះមិនមែនសម្រាប់អ្នកគ្មានសមត្ថភាពនោះទេ ដូច្នេះត្រូវបង្ហាញពីជំនឿចិត្ត និងសមត្ថភាពរបស់ខ្លួន ហើយមិនអស្ចារ្យដោយសារមានមន្ត្រីហែហមច្រើននោះទេ។
សម្ដេចថា៖ «ខ្ញុំឃើញព្រឹទ្ធសភាខ្ញុំសរសើរណាស់! ប្រធានគណៈកម្មការមួយទៅបរទេសគឺតែជំនួយការមួយទេ! ហើយយើងឯនេះ(ពេលទៅក្រៅម្ដងៗ)ខ្វះនេះខ្វះនោះ។ ធ្វើប្រធានគណៈកម្មការត្រូវដឹងថាយើងវាមានសមត្ថភាពបានគេឱ្យធ្វើប្រធានគណៈកម្មការ។ ដូច្នេះបើយកហែហមច្របូលច្របល់ទៅ។ អើយ! មិនកើតទេ! វាអន់ខ្លួនឯង។ មានន័យថាប្រធានគណៈកម្មការហ្នឹងអន់ខ្លួនឯងដែលគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីតទល់នឹងបរទេសក្ដី និងក្នុងប្រទេសក្ដី»។

សម្ដេចប្រធានសភាជំរុញដល់ប្រធានគណៈកម្មការជំនាញរដ្ឋសភាត្រូវមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯងក្នុងការដឹកនាំបំពេញការងារ ខណៈបច្ចុប្បន្នរដ្ឋសភាមានគណៈកម្មការជំនាញចំនួន១០ ដែលដឹកនាំដោយប្រធានចំនួន១០រូបផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


