Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បិទផ្លូវមិនឲ្យប្រមុខសម្ព័ន្ធអារ៉ាប់ថ្មី ចូលជួបប្រធានាធិបតី ប៉ាឡេស្ទីន

បានផុស

នៅ

អគ្គលេខាធិការថ្មីនៃសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដា ថា ភាគីអ៊ីស្រាអែលបានរារាំងរូបលោកមិនឲ្យចូលទៅបំពេញទស្សនកិច្ចនៅទីក្រុង Ramallah ដែលនេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ចាប់តាំងពីបានកាន់តំណែងក្នុងខែនេះមក។

អគ្គលេខាធិការថ្មីនៃសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy (រូបភាព៖english.aawsat)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Fahmy, លេខាធិការដ្ឋាននៃប្លុកតំបន់មួយនេះ ត្រូវបានជូនដំណឹងដោយអាជ្ញាធរប៉ាឡេស្ទីនអំពី ការបដិសេធរបស់អាជ្ញាធរកាន់កាប់អ៊ីស្រាអែល ចំពោះដំណើរទស្សនកិច្ច ទៅកាន់ទឹកដីប៉ាឡេស្ទីនដែលកំពុងរងការកាន់កាប់ ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងទីក្រុង Ramallah។

បច្ចុប្បន្ន រដ្ឋបាលរបស់លោក Abbas គឺជារដ្ឋាភិបាលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលជាទឹកដីត្រូវបានអ៊ីស្រាអែលចូលកាន់កាប់តាំងពីឆ្នាំ១៩៦៧ មក។ នេះបើយោងតាមសារព័ត៌មានការចេញផ្សាយពិ timesofisrael

ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងក្នុងឆ្នាំ២០២៣ មក តំបន់ West Bank បានរងការអង្រួនយ៉ាងខ្លាំង ដោយសារការឆ្មក់វាយប្រហារពីសំណាក់កងទ័ពអ៊ីស្រាអែល ការវាយប្រហារដ៏សាហាវពីក្រុមអ្នកតាំងទីលំនៅថ្មី និងការវាតទីពង្រីកតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។

លោក Fahmy បានលើកឡើងថា ប្រជាជនប៉ាឡេស្ទីននៅក្នុងទឹកដីនោះ កំពុងរងទុក្ខវេទនាពីការឡោមព័ទ្ធនៅក្នុងទីប្រជុំជន និងទីក្រុងនានារបស់ពួកគេ ដែលព័ទ្ធជុំវិញដោយការពង្រីកដីតាំងទីលំនៅ និងផ្លូវថ្នល់សម្រាប់តែអ្នកតាំងលំនៅថ្មី (ជនជាតិជ្វីហ្វ) ប្រើប្រាស់ប៉ុណ្ណោះ ព្រមទាំងកំពុងរងគ្រោះដោយសារអំពើឃោរឃៅ និងអំពើភេរវកម្មពីសំណាក់ក្រុមអ្នកតាំងទីលំនៅថ្មី ដែលទទួលបានទាំងការការពារ និងការលើកទឹកចិត្តពីរដ្ឋអំណាចកាន់កាប់អ៊ីស្រាអែល។

សូមបញ្ជាក់ថា ជើងចាស់ផ្នែកការទូតជនជាតិអេហ្ស៊ីប រូបនេះ បានឡើងមកដឹកនាំសម្ព័ន្ធអារ៉ាប់ ដែលជាប្លុកមានសមាជិក ២២ប្រទេស និងមានទីស្នាក់ការកណ្តាលនៅទីក្រុងគែរ ចំពេលដែលតួនាទីរបស់ប្លុកនេះ ក្នុងនាមជាវេទិកាសម្រាប់សាមគ្គីភាពក្នុងតំបន់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ស្ទើរតែទាំងស្រុងទៅលើបុព្វហេតុរបស់ប៉ាឡេស្ទីន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ជំនួប​​ដាច់​ដោយឡែក រវាង​ ត្រាំ និង​មេដឹកនាំ​ អ៊ុយក្រែន និងស៊ីរី ​នឹង​ជារបត់​ភូមិសាស្រ្ត​នយោបាយ​ដ៏សំខាន់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម