Connect with us

កីឡា

ស្មាត់​ឆ្នើម ៥ រូបជា​តួ​ឯកគួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រឹត្តិការណ៍ SEA V. League 2026

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​​បាល់ទះពាន​រង្វាន់ SEA V.League លើក​ទី​៦ មិន​ដូច​ពាន​លីគ​ផ្សេង​ឡើយ។ វា​មិន​ត្រឹម​តែ​ជា​ការ​​ប្រកួត​ដើម្បី​ស្វែង​រក​ពិន្ទុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រកួត​ដើម្បី​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក។

ស្មាត់​​ ៥ នាក់​​ដែល​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ ​ត្រូវ​បាន​ចាត់​ទុក​ជា​តួ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​។ ការវាយ​​ផ្តាច់​​យក​​ពិន្ទុ ឆ្ពោះ​ទៅ​រក​​​ការ​គ្រង​ជើង​ឯក​ស្ថិត​នៅ​ក្រោមខ្សែ​ប្របន្ទាត់​តែ​មួយ កែវ​ភ្នែក​នៃ​អ្នក​គាំទ្រ​ទាំង​ ៥ ប្រទេស​កំពុង​ផ្តោត​លើ​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មាត់​ទី ​១ ​រក​បាន​ពិន្ទុ​បំបែក​កំណត់​ត្រា​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​លីគបាល់ទះ​តៃវ៉ាន់ គឺ វឿន វាសនា ​ដែល​ជា​ក្តី​សង្ឃឹម​គួរ​ឲ្យ​ទុក​ចិត្ត​សម្រាប់​​អ្នក​គាំទ្រ​កម្ពុជា។ ប្រភព​ពី​ខាង​ក្រៅ​យល់​ឃើញ​ថា ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា លែង​ស្ថិតនៅ​ក្រោម​ការ​មើល​ស្រាល​របស់​ពួក​គេ​​ទៀតហើយ ប៉ុន្តែ​ជា​ឧបសគ្គ​​​​​ធំ​របស់​។ រជ្ជកាល​ថ្មី​នៃ​ក្រុម​បាល់ទះ​កម្ពុជា​បាន​រះ​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ រាប់​ចាប់​តាំង​ពី​ក្រុម​ដែល​គេ​មិន​ចាប់​អារម្មណ៍ បានក្លាយ​ជា​ក្រុម​ប្រជែង​យក​មេដាយ​កីឡា​ស៊ីហ្គេម​ជា​បន្ត​បន្ទាប់។ វឿន វាសនា កម្ពស់ ១.៩៦​ម៉ែត្រ​ មក​ពី​លីគ​តៃវ៉ាន់​ គឺ​ ជា​តារារះ​ដ៏​ត្រចះ​ត្រចង់​​លើ​ឆាក​អន្តរជាតិ​ដែល​បាន​ក្លាយ​អាវុធ​ដ៏​មហិមា​របស់កម្ពុជា។

ស្មាត់ Bryan Bagunas មាន​អារម្មណ៍​ជា​ទម្ងន់ប្រវត្តិ​សាស្ត្រ​របស់​ហ្វីលីពីន។ រូប​គេ​បាន​ក្លាយ​ជា​បុរស​ហ្វីលីពីន​ទី ១ ​បាន​ឈ្នះ​ជើង​ឯក​លីគ​​បាល់ទះ​នៅ​ប្រទេស​ជប៉ុន​។ រូប​គេ​ជា​ប្រធាន​ក្រុម​ស្ងប់​ស្ងាត់​ពោរពេញ​ដោយ​ព្យុះ​ភ្លៀង។ ការ​បង្ហាញ​សមត្ថភាព​លើក​នេះ​គឺ​មិន​មែន​នៅលីគ​ជប៉ុន​នោះ​ទេ ប៉ុន្តែ​ជា​ពាន​ SEA V. League នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន។ កីឡាករ​កម្ពស់ ១.៩៥ ម៉ែត្រ​មក​ពី​លីគ​ជប៉ុន​ជា​ក្តី​រំពឹង​ជួយ​ក្រុម​ឈាន​ទៅ​រក​លទ្ធផល​កាន់​តែ​អស្ចារ្យ។

ចំពោះ​មុខ​​សំណាញ់​ទី ស្មាត់ Boy Arnez Arabi ជា​កម្លាំង​ធម្មជាតិ​របស់​ឥណ្ឌូណេស៊ី។ ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ AVC Cup ឆ្នាំ ២០២៦ បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​រួច​ហើយ​ទាំង​​ការ​វាយ​ផ្តាច់ និង​វាយ​សេវា​ដ៏សាហាវ។ រូប​គេ​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​ឥណ្ឌូណេស៊ី។ កម្ពស់​ត្រឹម​តែ ១.៨៨​ ម៉ែត្រ​ ប៉ុន្តែ​លោត​ខ្ពស់ដូច​សត្វ​ទទះ​ស្លាប​ហើរ​លើ​វេហា​គឺ​ជា​អ្វី​ដែល​ អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​មើល​ភាព​អស្ចារ្យ​របស់​គេ​បន្ត​ទៀត។

ក្តី​សង្ឃឹម​របស់​ វៀតណាម មិន​អាច​ខ្វះ​បាន​ពី​កីឡាករ Nguyen Ngoc Thuan ដែល​ជា​សសរស្តម្ភរបស់ក្រុម។ កីឡាករ​កម្ពស់ ១.៩៤​ម៉ែត្រ ជា​គ្រាប់​រ៉ុហ្គេត ដ៏មាន​ថាមពល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វៀតណាម។ កីឡាករ​វ័យ​ ២៧ ឆ្នាំ​នេះ​រូប​នេះពោរពេញ​ដោយ​បទ​ពិសោធ​ទាំង​ការ​ផ្តាច់ ការ​វាយ​សេវា និង​ការការពារ គឺពិត​ជា​មាន​ប្រសិទ្ធភាព​ដែល​បង្កើត​ភាព​វឹក​វរ​ក្នុង​ការ​ប្រកួត។ រូប​គេ​នេះ​ហើយ​​ដែល​អ្នក​គាំទ្រ​​វៀតណាម​ចាប់​អារម្មណ៍បំផុត។

ចុង​ក្រោយស្មាត់ Aung Thu ដែល​ជាគ្រាប់​រ៉ុហ្គេត របស់ ក្រុម​បាល់ទះ​មីយ៉ាន់ម៉ា។ កីឡាករ​កម្ពស់ ១.៩៤ ធ្លាប់​លេង​នៅ​ប្រទេស​ជប៉ុន ហើយ​ពេល​នេះ​ត្រូវ​បញ្ចេញ​សមត្ថភាព​ឲ្យ​ជម្រើស​ជាតិ។ ពិត​ជា​កក្រើក​ហើយ​ដែល​មាន​បុរស​ធ្លាប់​លេង​នៅ​ជប៉ុន​ប៉ះ​គ្នា​គឺកីឡាករ​ហ្វីលីពីន Bagunas។ រូប​គេ​មាន​បទ​ពិសោធ​ច្រើន​ណាស់​​ក្នុង​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី កីឡា​ស៊ីហ្គេម និង​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត។

សូម​បញ្ជាក់​ថា ការ​​ប្រកួត​ពាន​រង្វាន់ SEA V. League ជុំ​ទី១ ​គ្រោង​ធ្វើពី​ថ្ងៃ​ទី១៥ ដល់ ទី​១៩ ខែ​កក្កដា នៅ​ប្រទេស​ហ្វីលីពីន និង​ជុំ​ទី​២ ​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម