មន្រ្តីការទូតជាន់ខ្ពស់កម្ពុជាថ្លែងថា អាស៊ានត្រូវការឯកភាពគ្នា និងកិច្ចសហប្រតិបត្តិការឱ្យខ្លាំងជាងមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលតំបន់
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ នេះបើតាមតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងខែមេសានេះ។
ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ
នាយកដ្ឋានគយថៃបាននិយាយថា ការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវមិនកើនឡើងខ្លាំងសម្បើមនោះទេ ដោយច្រានចោលការអះអាងរបស់ក្រសួងការពារជាតិថៃ
ការបញ្ជាក់បែបនេះ ក្រោយមានសេចក្ដីរាយការណ៍ថា កងទ័ពជើងទឹកថៃមានគម្រោងបិទឈូងសមុទ្រថៃកាលពីអាទិត្យ ដើម្បីកាត់ផ្ដាច់ទំនិញយុទ្ធសាស្រ្តមកកម្ពុជា
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានបកស្រាយនៅថ្ងៃចន្ទនេះ ថា ខ្លួនមិនបាននាំចូលប្រេងមកកម្ពុជាទាល់តែសោះ រាប់តាំងពីកម្ពុជាបិទការនាំចូលប្រេង
លោក ត្រាំ បានហៅការដើរជាន់មីន ដែលធ្វើ «ឱ្យទាហានថៃស្លាប់ និងរបួសជាច្រើននាក់នោះ ជាគ្រោះថ្នាក់ដោយចៃដន្យ» ប៉ុន្តែយ៉ាងណាក៏ដោយ «ថៃបានសងសឹកយ៉ាងខ្លាំងក្លា»។