ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពរបស់ទាហានថៃដែលបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនផងដែរ។
ប្រជាជនថៃជាង ១/៣ ដែលបានឆ្លើយតបការស្ទង់មតិ បានរំពឹងឱ្យរដ្ឋាភិបាលដោះស្រាញបញ្ហាទំនិញឡើងថ្លៃ ដែលបង្កើនការចំណាយ
កម្ពុជាប្រាប់អនុព័ន្ធយោធាបរទេសថា ការដោះលែងយោធិន១៨រូប គឺជារឿងបន្ទាន់ដែលថៃព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួម
កម្ពុជា បន្តតួឯកក្នុងសង្គ្រាម៥ថ្ងៃ ចេញពីព្រំដែនជម្លោះលើកទី២ នៃជំហានទី១ទៅកាន់មូលដ្ឋានដើម ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
រដ្ឋបាលនៃខេត្តបុរីរម្យនៃប្រទេសថៃ បានសម្ដែងក្ដីបារម្ភថា ការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជា អាចបង្កឱ្យមានអ្នកលួចនាំចូលស្រូវខុសច្បាប់ពីកម្ពុជា
កម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
លោក ប៉ែន បូណា បានលើកឡើងថាថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា បង្កឱ្យបាត់បង់ទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី។ លោកបានទទូចឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ចំពោះអ្វីដែលខ្លួនបានសន្យាក្នុងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។