ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានឱ្យដឹងថាក្នុងរយៈពេល២០ខែមកនេះបន្ទាប់ពីសភាធ្វើកំណែទម្រង់ និងលើកម្ពស់អភិបាលកិច្ចល្អមានមន្ត្រីជាង១០០នាក់ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌការងារ ដាក់ឱ្យចូលនិវត្តន៍ ឬស្នើលាឈប់ដោយខ្លួនឯង។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការយកមន្ត្រីមកហែហមច្រើនពេលទៅប្រជុំវាបង្ហាញពីកម្សោយរបស់ខ្លួន ខណៈសម្ដេចឃើញថាប្រធានគណៈកម្មការរដ្ឋសភាមួយចំនួនពេលចេញទៅប្រជុំក្រៅប្រទេសម្ដងៗមានមន្ត្រីហែមហមជាច្រើន។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) នៅសាធារណរដ្ឋកូរ៉េ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach”
ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោ ត្រូវបានប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី យកទៅចែករំលែកក្នុងកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល
សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការស្វែងរកសន្តិភាពជារឿងដែលពិបាក ហើយការថែរក្សាវាគឺជារឿងដែលពិបាកបន្ថែមទៀត។ សម្ដេចថាដើម្បីរក្សាបានសន្ដិភាពរដ្ឋត្រូវមានវិធានការទប់ស្កាត់ជាមុនអំពើហិង្សាកើតឡើង។
សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាបញ្ហាប្រឈមនៃសន្ដិភាព និងសន្តិសុខពិភពលោកបច្ចុប្បន្នកើតចេញពីការខ្វះការជឿទុកចិត្តគ្នា ការកាត់ផ្ដាច់សេដ្ឋកិច្ច ជម្លោះអូសបន្លាយ ការរំខានផ្នែកបច្ចេកវិទ្យា ការរិចរលបរិស្ថាន និងវិបត្តិអាកាសធាតុកាន់តែអាក្រក ដែលទាំងនេះទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ មានការសម្របសម្រួល និងការឆ្លើយតបដោយវិធានចម្រុះ។