អ្នកលេងគុនខ្មែរចាស់វស្សា សែន រ៉ាដេត ទោះមិនសូវមានទីផ្សារប្រកួតដូចកីឡាករក្មេងៗក្នុងពេលឥលូវនេះមែន ប៉ុន្តែសន្ទុះនៃការស្រឡាញ់គាំទ្ររូបគេនៅតែមានច្រើន និងបានជំរុញឲ្យខ្លួនបន្តខំប្រឹងប្រែងទាំងការប្រកួត
កីឡាករ សែន រ៉ាដេត ថាការប្រកួតនៅប្រទេសអង់គ្លេសនេះជាការប្រកួតលើកទី១ក្នុងឆាកជីវិតហើយដែលរាប់ដល់ទៅ៣ដងក្នុងមួយប្រកួតបែបនេះ ស្របពេលមកដល់ខ្មែរហើយនៅថ្គាម
កីឡាករគុនខ្មែរ សែន រ៉ាដេត នឹងត្រូវធ្វើការងារធ្ងន់នៅខែ កុម្ភៈ ខាងមុខ ដោយត្រូវហោះទៅប្រកួតនៅ អេស្ប៉ាញ លក្ខណៈមិត្តភាព និងមួយប្រកួតទៀត ត្រូវចេញទៅប្រកួតនៅ អង់គ្លេស ដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក ISKA World Title។
កីឡាករគុនខ្មែរ សែន រ៉ាដេត ថាជំនួយសប្បុរសធម៌នៅជើងទី១ នេះរូបគេបានយកទៅឧបត្ថម្ភជនភៀសសឹកនៅឯខេត្តកោះកុងដែលកំពុងជួបការលំបាក និងកងទ័ព កម្លាំងនគរបាល ក្នុងទីរួមខេត្តផងដែរ។
កីឡាករ សែន រ៉ដេត ថាខ្មែរជួយខ្មែរប្រកាសទទួលជំនួយពីសប្បុរសជនពិសេសអ្នករស់នៅក្បែរក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រអាចយកជំនួយទៅបរិច្ចាគនៅទីនោះបានដោយមានរូបគេរួមទាំងសិស្សគុននៅរង់ចាំទទួល។
អ្នកប្រដាល់ ជប៉ុន Morioka Yuki បានបង្ហាញភាពភ្ញាក់ផ្អើល និងកោតសរសើរអំពី «គុនខ្មែរ» មិនដាច់ពីមាត់ បន្ទាប់ពីកីឡាកររូបនេះ ជួបគ្នាជាមួយកីឡាករ កម្ពុជា សែន រ៉ាដេត នៅសង្វៀន Knock Out កាលពីពេលថ្មីៗនេះ។
អ្នកប្រដាល់គុនខ្មែរសែន រ៉ាដេត នឹងត្រូវទទួលភារកិច្ចថ្មីមួយ ដោយត្រូវឆ្លងដែនទៅប្រទេស ជប៉ុន ដើម្បីជួបជាមួយកីឡាករម្ចាស់ផ្ទះ Morioka Yuki នៅសង្វៀន Knock Out ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។