កីឡា
សែន រ៉ាដេត ទៅដណ្តើមខ្សែក្រវាត់ ISKA នៅអង់គ្លេស ប៉ះជើងខ្លាំងមិនទាន់ចាញ់ ៨ ប្រកួតជាប់គ្នា
កីឡាករគុនខ្មែរ សែន រ៉ាដេត នឹងត្រូវធ្វើការងារធ្ងន់នៅខែ កុម្ភៈ ខាងមុខ ដោយត្រូវហោះទៅប្រកួតនៅ អេស្ប៉ាញ លក្ខណៈមិត្តភាព និងមួយប្រកួតទៀត ត្រូវចេញទៅប្រកួតនៅ អង់គ្លេស ដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក ISKA World Title។

សែន រ៉ាដេត ត្រូវបានអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីរូបគេបង្ហាញសក្តានុពលរបស់ខ្លួន តាមរយៈការតស៊ូប្រកួតដោយភាពអង់អាចនៅសង្វៀន Knock Out កាលពី ២ ខែ មុន ទោះការប្រកួតនោះចាញ់កីឡាករម្ចាស់ផ្ទះជប៉ុន YUKI MORIOKA ក៏ដោយ។
នៅខែ កុម្ភៈ ខាងមុខកីឡាករ នឹងទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសជាថ្មី ដោយនៅថ្ងៃទី ៧ ត្រូវហោះទៅ អេស្ប៉ាញ ជួបកីឡាករ Gonzalo Tebar និងនៅថ្ងៃទី ២៨ ត្រូវចេញទៅ អង់គ្លេស ដណ្តើមខ្សែក្រវាត់ ISKA ពិភពលោក ទល់នឹងកីឡាករ Fergus Smith។

ការចេញទៅដណ្តើមខ្សែក្រវាត់ ISKA ពិភពលោកនាខែ កុម្ភៈ ខាងមុខ ទំនងនឹងក្លាយជាភាពមិនងាយស្រួលប៉ុន្មានទេ សម្រាប់សែន រ៉ាដេត ព្រោះរូបគេ នឹងត្រូវជួបកីឡាករជើងខ្លាំងប្រចាំទម្ងន់ ៥៤ គីឡូក្រាមរបស់ អង់គ្លេស។ គូប្រកួតរបស់ រ៉ាដេត កីឡាករ Fergus Smith ត្រូវបានគេដឹង ថា ជាម្ចាស់មេដាយមាសការប្រកួតប្រដាល់សេរីនៅ អឺរ៉ុប ២ ឆ្នាំជាប់គ្នា ហើយបច្ចុប្បន្នកំពុងគ្រងខ្សែក្រវាត់ WMO ទ្វីប អឺរ៉ុប មួយខ្សែ។
រឿងគួរឱ្យចាប់អារម្មណ៍មួយទៀត គឺនៅឆ្នាំ ២០២៥ កីឡាករបានឆ្លងកាត់ការប្រកួតអាជីពចំនួន ៨ លើក ដោយឈ្នះទាំង ៨ លើកជាប់ៗគ្នា។ កីឡាកររូបនេះ ក៏ធ្លាប់ឡើងសង្វៀន ONE មួយលើកផងដែរ ដោយកាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥ បានផ្តួលកីឡាករ Zahran Al-Wesabi ឱ្យសន្លប់ទឹកទី ១។

នេះជាឱកាសដ៏កម្រសម្រាប់កីឡាករគុនខ្មែរចិត្តសឿង សែន រ៉ាដេត ដែលអាចឡើងដណ្តើមខ្សែក្រវាត់ស្ថាប័ន ISKA ពិភពលោកនៅក្រៅប្រទេស។ ចាំមើល ថាតើ រ៉ាដេត នឹងអាចបំបែកកំណត់ត្រាជាកីឡាករគុនខ្មែរដំបូងគេ ដែលអាចដណ្តើមខ្សែក្រវាត់ ISKA ពិភពលោកនៅក្រៅប្រទេសដំបូងគេបានដែរឬទេ?


អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


