កីឡា
ខ្មែរជួយខ្មែរ កីឡាករ សែន រ៉ាដេត ប្រកាសទទួលជំនួយនៅទីតាំងក្លឹបផ្ទាល់ពីមហាជនដើម្បីជួយកងទ័ព និងជនភៀសសឹក
កីឡាករ សែន រ៉ដេត លើកឡើងថាខ្មែរជួយខ្មែរ ប្រកាសទទួលជំនួយពីសប្បុរសជននានាពិសេសអ្នករស់នៅក្បែរក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រ ឯភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ អាចយកជំនួយទៅបរិច្ចាគនៅទីនោះបានដោយមានរូបគេរួមទាំងសិស្សគុននៅរង់ចាំទទួល។

ទីតាំងទទួលជំនួយបរិច្ចាគរបស់ សែន រ៉ាដេត
អ្នកលេងគុនខ្មែរ សែន រ៉ាដេត បានប្រកាសនៅថ្ងៃនេះថា ក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រដែលមានទីតាំងនៅម្ដុំភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ឬអ្នកធ្វើដំណើរកាត់ហ្នឹងដែលមានបំណងចង់ចូលរួមបរិច្ចាគសម្ភារ គ្រឿងឧបភោគបរិភោគផ្សេងៗដល់វីរកងទ័ព និងជនភៀសសឹកអាចយកមកបរិច្ចាគនៅទីនោះបាន។

ជនភៀសសឹក
រ៉ាដេត លើកឡើងទៀតថា នេះជាការរួមចំណែករបស់ក្លឹបក៏ដូចជារូបគេ និងសិស្សៗផង និងជាការជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណង់ចង់បរិច្ចាគផ្សេងៗឲ្យកាន់តែងាយស្រួលដោយមិនចាំបាច់ឡើងទៅដល់ភ្នំពេញ។ ចំពោះសម្ភារ គ្រឿងឧបភោគបរិភោគផ្សេងៗដែលបានយកមកបរិច្ចាគតាមរយៈខ្លួននេះនឹងដឹកយកទៅប្រគល់នៅកន្លែងទទួលធំឯបឹងកក់ រាជធានីភ្នំពេញ ឬអាចយកទៅព្រំដែនផ្ទាល់តែម្ដង។

រូបភាពវីរកងទ័ព
បញ្ជាក់ដែរថា បន្ទាប់ពីរងការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្មានថ្ងៃមកនេះគេឃើញប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការសាមគ្គីគ្នាជាខ្លាំង និងមានចលនាកៀងគររកជំនួយសប្បុរសធម៌ជាច្រើន។ ជាមួយគ្នានេះដែរមិនថាប្រជាពលរដ្ឋ អ្នកជំនួញ ឬផ្នែកកីឡានោះទេគឺមានភាពសកម្មតែម្ដងក្នុងការស្វែងរកជំនួយដើម្បីជួយផ្គត់ផ្គងដល់វីរកងទ័ពដែលកំពុងច្បាំង និងជនភៀសសឹកតាមបណ្ដោយព្រំដែន៕

ទីតាំងទទួលជំនួយបរិច្ចាគរបស់ សែន រ៉ាដេត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


