បច្ចេកវិទ្យា
សាមសុង Side By Side ជាជម្រើសទូទឹកកកដ៏ល្អបំផុតសម្រាប់គ្រួសារសម័យថ្មីដ៏ឆ្លាតវៃ…!!
កាលពីមុនមែន…! ទូទឹកកកឲ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន…មានសំឡេងរំខាន…មានក្លិនមិនល្អ…របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន…ត្រូវទៅផ្សារញឹកញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាពដោយសារតែការបរិភោគចំណីអាហារ ដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?

ឥឡូវនេះរាល់បញ្ហាខាងលើ គឺត្រូវបានដោះស្រាយបានយ៉ាងជឿទុកចិត្តបំផុតជាមួយនឹងបច្ចេកវិទ្យា SpaceMax ដែលបានបំពាក់លើទូទឹកកកដ៏វៃឆ្លាតបំផុតក្នុងឆ្នាំ 2020 ស៊េរី Side By Side! លោកអ្នកនឹងលែងបារម្ភពីការទុកដាក់បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ និងចំណីអាហារផ្សេងៗបានតិចទៀតហើយ! ព្រោះ សាមសុង Side By Side មានផ្ទៃខាងក្នុងធំទូលាយផ្ទុក បានច្រើនបំផុត (ចំណុះផ្ទុករហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង) ចំណេញពេលវេលាដើរផ្សារ ទិញតែមួយដងជាការស្រេច ថែមទាំងមានបំពាក់បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឲ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ!

ដូច្នេះបើលោកអ្នកចង់ទិញទូទឹកកកដ៏វៃឆ្លាតចំណុះធំ និងល្អស័ក្តិសមបំផុតជាមួយនឹងការរស់នៅដែលប្រកបដោយភាពទាន់សម័យ ស៊ីវិល័យ ចំណេញពេលវេលា សូមកុំភ្លេចនឹកដល់ Side By Side SpaceMax ! ព្រោះវាមានលក្ខណៈពិសេសតែមួយគ្មានពីរដោយផ្ទៃខាងក្នុងត្រូវបានរចនាឡើងមានភាពធំទូលាយល្អ អាចផ្ទុកចំណីអាហារបានច្រើន និងជួយរក្សាភាពស្រស់នៃចំណីអាហារទាំងអស់បានយូរ ក៏ដូចជារក្សារសជាតិឲ្យនៅឆ្ងាញ់ដូចដើម…!!
ទូទឹកកក Side By Side បច្ចេកវិទ្យា SpaceMax ផ្ទៃខាងក្នុងទំហំធំ ទូលាយ ផ្ទុកអាហារបានច្រើន សន្សំសំចៃពេលវេលា បង្កើនការរស់នៅឲ្យកាន់តែមានសុភមង្គលគ្រប់ក្រុមគ្រួសារ! តោះ…នៅចាំអីទៀត…ប្រញាប់ទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះភ្លាមទៅ…!!
ដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមអញ្ជើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង ឬតាមដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


